រញ្ជួយដីខ្លាំងនៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស៨នាក់ និងធ្វើឲ្យកុមាររងរបួស

រញ្ជួយដីខ្លាំងនៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស៨នាក់ និងធ្វើឲ្យកុមាររងរបួស

គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារតំបន់ Hindu Kush នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី៣ខែមេសា បណ្តាលឲ្យបាក់រលំផ្ទះមួយខ្នងនៅទីក្រុងកាប៊ុល សម្លាប់មនុស្ស៨នាក់ និងធ្វើឲ្យកុមារម្នាក់រងរបួស។

រញ្ជួយដីនៅអាហ្វហ្គានីស្ថាន

បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រ GFZ បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះមានជម្រៅ១៧៧គីឡូម៉ែត្រ ដែលរំញ័ររបស់វាអាចជះឥទ្ធិពលដល់ទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងញូវដេលី។

ប្រទេសអាហ្វហ្គានីស្ថានជាតំបន់ដែលងាយរងគ្រោះដោយគ្រោះធម្មជាតិ ដែលក្នុងនោះគ្រោះរញ្ជួយដីគឺជាមូលហេតុស្លាប់ច្រើនជាងគេ ដោយបានសម្លាប់មនុស្សជាមធ្យម៥៦០នាក់ក្នុងមួយឆ្នាំៗ។

សោកនាដកម្មចុងក្រោយនេះបានកើតឡើងបន្ទាប់ពីការរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រកាលពីខែវិច្ឆិកា ដែលបានសម្លាប់មនុស្ស២៧នាក់ និងគ្រោះទឹកជំនន់កាលពីខែមីនាដែលបានសម្លាប់មនុស្ស៤៥នាក់ និងធ្វើឲ្យបាក់រលំអគារជាច្រើនក្នុងខេត្ត Kandahar។

administrator

Related Articles