អ៊ីរ៉ង់អះអាងបាញ់ទម្លាក់ F-35 អាមេរិក ២គ្រឿងក្នុង២៤ម៉ោង បង្ហាញរូបភាពបំណែកយន្តហោះ

អ៊ីរ៉ង់អះអាងបាញ់ទម្លាក់ F-35 អាមេរិក ២គ្រឿងក្នុង២៤ម៉ោង បង្ហាញរូបភាពបំណែកយន្តហោះ

អ៊ីរ៉ង់បានប្រកាសជាផ្លូវការថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកមួយគ្រឿងទៀត ដែលនេះជាការបាញ់ធ្លាក់គ្រឿងទី២ក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ។

យន្តហោះ F-35

តាមការផ្សាយរបស់ Daily Mail នៅថ្ងៃសុក្រទី៣ ខែមេសា ឆ្នាំ២០២៦ ការបញ្ជាក់នេះចេញពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដែលអះអាងថា យន្តហោះ F-35 មួយគ្រឿងនេះត្រូវបានបាញ់ទម្លាក់នៅកណ្តាលប្រទេសអ៊ីរ៉ង់។

ទន្ទឹមនឹងសេចក្តីរាយការណ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ Tasnim ក៏បានបង្ហាញច្បាស់ៗនូវរូបភាពនៃបំណែកយន្តហោះដែលធ្លាក់ផងដែរ ប៉ុន្តែលើកឡើងថា ជោគវាសនារបស់អ្នកបើកយន្តហោះនៅមិនទាន់ដឹងឡើយ។

បំណែកយន្តហោះ F-35

បើសិនរឿងនេះពិតដូចការអះអាងរបស់ទីក្រុងតេហេរ៉ង់មែន នោះបានន័យថា នេះគឺជាយន្តហោះ F-35 គ្រឿងទី៣ហើយ ដែលត្រូវអ៊ីរ៉ង់បាញ់ទម្លាក់ ចាប់តាំងពីផ្ទុះសង្គ្រាមមជ្ឈិមបូព៌ា ថ្ងៃទី២៨ ខែកុម្ភៈមក។

ការអះអាងនេះកើតឡើងក្នុងពេលដែលសហរដ្ឋអាមេរិកនៅតែធានាផលប្រយោជន៍យោធាឲ្យអ៊ីស្រាអែលដដែល ទោះបីជាព្រមលក់ F-35 ឲ្យអារ៉ាប៊ីសាអូឌីតក៏ដោយ។

ស្ថានភាពសង្គ្រាម

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles