ភ្លាមៗក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី២៨ កុម្ភៈ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាជាច្រើន ការបិទច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់បានបង្កឱ្យមានវិបត្តិប្រេងធ្ងន់ធ្ងរនៅក្នុងតំបន់។

បណ្តារដ្ឋអារ៉ាប់ ដឹកនាំដោយបារ៉ែន កំពុងស្វែងរកការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីអន្តរាគមន៍យោធាក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ទោះជាយ៉ាងណា រុស្ស៊ី ចិន និងបារាំង បានបដិសេធចំពោះសេចក្តីសម្រេចនេះ។
យោងតាមកាសែត Middle East Monitor ការបិទច្រក Hormuz បានរំខានដល់ទីផ្សារថាមពលសកល បណ្តាលឱ្យមានការកើនឡើងនៃថ្លៃដើមប្រេង ការដឹកជញ្ជូន និងការធានារ៉ាប់រង។ ប្រទេសកាតា និងប្រទេសឈូងសមុទ្រដទៃទៀតត្រូវបង្ខំឱ្យបញ្ឈប់ការផលិតទ្រង់ទ្រាយធំ និងខាតបង់ប្រចាំឆ្នាំប្រមាណ ២០ប៊ីលានដុល្លារ។

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានលើកឡើងថា៖ «វាជាការមិនប្រាកដប្រជា ហើយអាចបង្កើនការគំរាមកំហែងពីអ៊ីរ៉ង់ ដែលមានសមត្ថភាពផ្លោងមីស៊ីលតាមបណ្តោយឆ្នេរសមុទ្រ»។
ទោះបីជាមានការចរចាច្រើនសប្តាហ៍ក៏ដោយ ក្រុមប្រឹក្សាសន្តិសុខនៅតែជាប់គាំង ធ្វើឱ្យអនាគតនៃច្រកសមុទ្រ Hormuz នៅតែមិនប្រាកដប្រជា និងបន្តធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។
