ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអាកាសធាតុថ្មីសម្រាប់រយៈពេលពីថ្ងៃទី៤ ដល់ទី៦ ខែមេសា ឆ្នាំ២០២៦ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងបន្តមានឥទ្ធិពលលើប្រទេសកម្ពុជាក្នុងរយៈពេលនេះ។
ក្រសួងធនធានទឹកបានបញ្ជាក់ពីស្ថានភាពអាកាសធាតុដូចខាងក្រោម៖
១. តំបន់វាលទំនាប៖
– សីតុណ្ហភាពអប្បបរមា២៤°C និងអតិបរមា៣៧°C
– ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី
– ខេត្ត៖ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ គ្មានភ្លៀង

២. តំបន់ខ្ពង់រាប៖
– សីតុណ្ហភាពអប្បបរមា២៥°C និងអតិបរមា៣៦°C
– ខ្យល់បក់ពីទិសឧត្តរ និងឦសាន ល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី
– ខេត្ត៖ ឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ភ្នំក្រវាញ គ្មានភ្លៀង
៣. តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា២៤°C និងអតិបរមា៣៦°C
– ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី
– ខេត្ត៖ កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ គ្មានភ្លៀង
– រលកសមុទ្រកម្ពស់អប្បបរមា ០,៥០ម៉ែត្រ និងអតិបរមា ១,០០ម៉ែត្រ

អាកាសធាតុនឹងបន្តស្ងួត និងក្ដៅពេញមួយរយៈពេលនេះ ដោយគ្មានភ្លៀងធ្លាក់នៅតាមតំបន់ផ្សេងៗទាំងអស់នៃប្រទេស។
ដោយ៖ តារា
