
រាជធានីភ្នំពេញ៖ ក្រោមស្មារតីគាំទ្រផលិតផលខ្មែរឱ្យមានសន្ទុះកាន់តែខ្លាំងក្លា ហាងខេមបូម៉ាតបានបង្ហាញភាពស្មោះត្រង់ក្នុងការលក់តែផលិតផលខ្មែរសុទ្ធចំនួន ៩៥% នៃទំនិញទាំងអស់នៅក្នុងហាង។
តាមរយៈម្ចាស់ហាង អ្នកស្រី គឹម ស្រីរ័ត្ន បានឱ្យដឹងថា៖ «ខ្ញុំទទួលយក និងលក់តែផលិតផលខ្មែរទេ ក្រៅពីនេះមានតែផលិតផលបរទេសតិចតួចដែលមានមកពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងកូរ៉េ។ ខ្ញុំគិតថា ការលក់តែផលិតផលខ្មែរគឺដើម្បីលើកកម្ពស់ការផលិតរបស់ប្រជាជនខ្មែរ»។

អ្នកស្រីបន្ថែមថា ការគាំទ្រផលិតផលខ្មែរដូចជាការគាំទ្រសិប្បកម្មខ្មែរ ក្រុមហ៊ុនខ្មែរ និងរោងចក្រខ្មែរ ដែលជាចលករជំរុញសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។
ហាងខេមបូម៉ាតមានលក់ផលិតផលថែរក្សាសម្រស់ សម្ភារផ្ទះបាយ គ្រឿងទេស របស់របរប្រើប្រាស់សម្រាប់បុរសស្ត្រីគ្រប់ប្រភេទ ភេសជ្ជៈគ្រប់មុខគ្រប់ម៉ាក ព្រមទាំងអាហារសម្រន់ផ្សេងៗ ដែលជាផលិតផលរបស់ខ្មែរសុទ្ធ។

«អ្វីដែលសំខាន់នោះ គឺផលិតផលខ្មែរម៉ាកកេរយាយ ដែលផលិតឡើងពីធម្មជាតិសុទ្ធ ១០០% និងមានគុណភាពខ្ពស់ ប្រើបានគ្រប់វ័យទាំងបុរស និងស្ត្រី» អ្នកស្រីស្រីរ័ត្នបានអះអាង។
ផលិតផលកេរយាយមានច្រើនប្រភេទ រួមមាន៖ ឡេលាបក្លៀក ស្ព្រៃយ៍ក្លៀក ម្សៅលាបក្លៀក ប្រេងបណ្តុះសក់ស្លឹកកន្ទ្រោប ប្រេងអប់សក់ក្រូចសើច ស្ក្រាប់លាងស៊យ ឡេប្រេងដូងការពារកំដៅថ្ងៃធម្មជាតិ ១០០%។

កេរយាយក៏នឹងមានប្រេងកូឡា ប្រេងរឹត និងសាប៊ូកក់សក់ផងដែរ។ ស្ព្រៃយ៍ក្លៀកកេរយាយនឹងផលិតទៅជាប្រភេទឡុញក្លៀក (Roll On) វិញ។

បងប្អូនកូនក្មួយអាចរកជាវផលិតផលខ្មែរសុទ្ធ ១០០% នៅហាងខេមបូម៉ាតបាន ដែលមានទីតាំងស្ថិតនៅផ្លូវ ១៧៣ កែងផ្លូវ ៣៣៨ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌបឹងកេងកង ១ ហើយបើកលក់ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់។


