រកឃើញសាកសពនាវឹកថៃ៣នាក់ក្នុងកប៉ាល់ដឹកប្រេងដែលត្រូវអ៊ីរ៉ង់បាញ់ប្រហារ

រកឃើញសាកសពនាវឹកថៃ៣នាក់ក្នុងកប៉ាល់ដឹកប្រេងដែលត្រូវអ៊ីរ៉ង់បាញ់ប្រហារ

ភ្នំពេញ៖ ក្រោយពីកប៉ាល់ដឹកប្រេងឈ្មោះ “មយូរា ណារី” ដែលដោតទង់ជាតិថៃត្រូវអ៊ីរ៉ង់បាញ់មីស៊ីលដាក់នៅច្រកសមុទ្រហ័រម៉ូសកាលពីថ្ងៃទី១១ ខែមីនា ក្រុមសង្គ្រោះបានរកឃើញសាកសពនាវឹកថៃ៣នាក់នៅក្នុងកប៉ាល់ដែលខូចខាតធ្ងន់ធ្ងរ។

កប៉ាល់ដឹកប្រេងថៃត្រូវបាញ់ប្រហារ

ការវាយប្រហារនេះកើតឡើងនៅពេលកប៉ាល់ដែលចាកចេញពីកំពង់ផែខាលីហ្វា ប្រទេសអារ៉ាប់រួម កំពុងឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស។ យោធាអ៊ីរ៉ង់បានបាញ់មីស៊ីលដាក់កប៉ាល់នេះដោយគ្មានការព្រមានជាមុន។

លោក សុខ មង្គល អ្នកយកព័ត៌មានរាយការណ៍ថា៖ “នាវឹកថៃ២០នាក់បានគេរំដោះដោយសុវត្ថិភាព ប៉ុន្តែនាវឹក៣នាក់ទៀតបានបាត់ខ្លួន។ ការស្វែងរកធ្វើឡើងក្រោមស្ថានភាពលំបាកព្រោះបន្ទប់ម៉ាស៊ីនកប៉ាល់មានទឹកចូល និងខូចខាតធ្ងន់ធ្ងរដោយសារការបាញ់ប្រហារ។”

ការសង្គ្រោះនៅច្រកសមុទ្រហ័រម៉ូស

ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ពីការសោកស្តាយចំពោះព្រឹត្តិការណ៍នេះ និងបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះរួចហើយ។ ក្រុមហ៊ុនម្ចាស់កប៉ាល់បានបញ្ជាក់ថា សាកសពត្រូវបានរកឃើញនៅតំបន់ដែលរងការវាយប្រហារផ្ទាល់ ប៉ុន្តែអត្តសញ្ញាណនៅមិនទាន់ប្រាកដ។

ឆ្មាំបដិវត្តន៍ឥស្លាមបានអះអាងថា ការវាយប្រហារនេះជាការឆ្លើយតបទៅនឹងការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែលកាលពីខែកុម្ភៈ។ ពួកគេបានបិទច្រកសមុទ្រហ័រម៉ូសដែលជាច្រកដឹកជញ្ជូនប្រេង២៥%នៃការដឹកជញ្ជូនប្រេងទូទាំងពិភពលោក។

ច្រកសមុទ្រហ័រម៉ូស

ក្រៅពីកប៉ាល់ថៃ អ៊ីរ៉ង់ក៏បានវាយប្រហារកប៉ាល់ដែលដោតទង់ជាតិលីបេរីយ៉ាផងដែរ ដោយអះអាងថាកប៉ាល់ទាំងនោះមិនបានគោរពតាមការព្រមានរបស់ពួកគេ។

ប្រភព៖ Channel News Asia និងប្រភពដទៃទៀត

administrator

Related Articles