ម៉ែរក្សាចូលបំភ្លឺនៅស្នងការនគរបាលរាជធានី ក្រោយការលើកឡើងពីសមត្ថកិច្ច

ម៉ែរក្សាចូលបំភ្លឺនៅស្នងការនគរបាលរាជធានី ក្រោយការលើកឡើងពីសមត្ថកិច្ច

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកស្រី ម៉ែរក្សា ត្រូវបានអញ្ជើញឱ្យចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីមានការលើកឡើងពីសមត្ថកិច្ចអំពីសេចក្ដីថ្លៃថ្នូរនៃស្ត្រីខ្មែរ។

ម៉ែរក្សាចូលបំភ្លឺនៅស្នងការនគរបាល

ព្រឹត្តិការណ៍នេះកើតឡើងក្រោយពីលោកស្រីបាននិយាយតាមបណ្តាញសង្គមដោយសំដៅថា លោកស្រីមានលុយ មានទំនាក់ទំនងជាមួយនគរបាល និងអាចឱ្យនគរបាលទៅចាប់នរណាក៏បានដែលមានជម្លោះជាមួយលោកស្រី។

លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះថា៖ “ម៉ែរក្សាប្រហែលអត់បានទាយមើលខ្លួនឯងថាថ្ងៃនេះរាសីឡើងឬចុះនោះទេមើលទៅ?”

ស្នងការនគរបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ “នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ម៉ែរក្សាបានមកធ្វើកិច្ចសន្យាបញ្ឈប់ឡាយរឿងប្ដី២នាក់នៅជាមួយគាត់ ដែលធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូរដល់ស្ត្រីខ្មែរទូទៅនៅស្នងការរាជធានីម្ដងហើយ។”

លោកបន្តថា៖ “គ្រួសារមានវិន័យ ប្រទេសមានច្បាប់ (គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សេចក្ដីថ្លៃថ្នូរ សង្គមជាតិ)។”

ការបំភ្លឺនៅស្នងការនគរបាល

ឥឡូវនេះ លោកស្រី ម៉ែរក្សា បានចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដោយមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចថាតើការបំភ្លឺនេះត្រឹមការធ្វើកិច្ចសន្យាបន្ថែម ឬមានលក្ខណៈយ៉ាងណាទៀត។

ដោយ៖ សិលា

administrator

Related Articles