ជប៉ុនដាក់ពង្រាយមីស៊ីលថ្មី៨ប្រភេទ ចិនព្រួយបារម្ភខ្លាំងដោយអាចវាយដល់ប៉េកាំង

ជប៉ុនដាក់ពង្រាយមីស៊ីលថ្មី៨ប្រភេទ ចិនព្រួយបារម្ភខ្លាំងដោយអាចវាយដល់ប៉េកាំង

មីស៊ីលជប៉ុន

គិតត្រឹមថ្ងៃទី១ មេសា ២០២៦ ប្រទេសជប៉ុនបានចាប់ផ្ដើមដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីៗដែលផលិតក្នុងស្រុក ដើម្បីប្រឆាំងនឹងការវាយប្រហារផ្សេងៗដែលអាចកើតមានលើទឹកដីរបស់ខ្លួន។ ការពង្រាយនេះបានធ្វើឱ្យភាគីចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះមីស៊ីលទាំងនេះមានសមត្ថភាពវាយដល់ទឹកដីក្រុងប៉េកាំង។

យោងតាមកាសែត The Diplomat ដែលផ្សាយនៅចុងខែមីនា ២០២៦ ការដាក់ពង្រាយមីស៊ីលថ្មីនៃប្រព័ន្ធ «Type-២៥» គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ល្អ និងទាន់សម័យជាងមុន ដើម្បីផ្លាស់ប្ដូរពីជំហរការពារតែមួយទៅជាជំហរដែលមានសមត្ថភាពវាយបកខ្លាំងជាងមុន។

ប្រទេសជប៉ុនមានគម្រោងដាក់ពង្រាយឃ្លាំងអាវុធចម្រុះ ដោយមានមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន៨ប្រភេទផ្សេងគ្នា។

ប្រព័ន្ធមីស៊ីលជប៉ុន

មីស៊ីលសំខាន់ៗ៨ប្រភេទរបស់ជប៉ុន៖

១. មីស៊ីល Type-១២ (បាញ់ពីដីទៅនាវា)៖ មានសមត្ថភាពពង្រីកពី២០០គីឡូម៉ែត្រដល់ជាង១០០០គីឡូម៉ែត្រ ដាក់ពង្រាយជាលើកដំបូងនៅជំរំ Kengun ខេត្ត Kumamoto។

២. មីស៊ីល Type-២៥ (២៥HGP)៖ រចនាសម្រាប់ការពារកោះដាច់ស្រយាល អាចហោះក្នុងល្បឿនលឿនលើគន្លងមិនទៀងទាត់។

៣. មីស៊ីល Tomahawk៖ ផលិតនៅសហរដ្ឋអាមេរិក បាញ់បានចម្ងាយជាង១៦០០គីឡូម៉ែត្រ។

៤. មីស៊ីល SSM ថ្មី៖ កំពុងស្ថិតក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន Kawasaki Heavy Industries។

៥. មីស៊ីលរយៈចម្ងាយឆ្ងាយផ្សេងទៀត៖ កំពុងអភិវឌ្ឍដើម្បីឱ្យមានចម្ងាយរហូតដល់៣០០០គីឡូម៉ែត្រ។

៦. មីស៊ីល JSM៖ ផលិតនៅន័រវេសសម្រាប់យន្តហោះ F-៣៥A បាញ់បានចម្ងាយជាង៥០០គីឡូម៉ែត្រ។

៧. មីស៊ីល JASSM៖ មានតួនាទីសម្រាប់ឈរជើងលើអាកាស។

៨. មីស៊ីលល្បឿនលឿនជាងសំឡេង៖ កំពុងសាងសង់គំរូដើមនៃម៉ាស៊ីន scramjet។

ភាពតានតឹងតំបន់

ហេតុអ្វីចិនព្រួយបារម្ភ?

ទីក្រុងប៉េកាំងបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការពង្រាយមីស៊ីលរបស់ទីក្រុងតូក្យូ ដោយអះអាងថាអាវុធទាំងនោះគឺជា«ការវាយលុក» និងរំលោភលើរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ជប៉ុន។ អ្នកសង្កេតការណ៍ចិនព្រមានថា បណ្ដាញមីស៊ីលទាំងនេះអាចហោះទៅដល់តំបន់ឆ្នេរសមុទ្រ និងដីគោករបស់ប្រទេសចិន។

administrator

Related Articles