បុរសអាយុ ២០ឆ្នាំត្រូវឃាត់ខ្លួនក្រោយដុតខ្ចុសហាងផឹកស៊ីនៅតាកែវ

បុរសអាយុ ២០ឆ្នាំត្រូវឃាត់ខ្លួនក្រោយដុតខ្ចុសហាងផឹកស៊ីនៅតាកែវ

ខេត្តតាកែវ៖ នគរបាលស្រុកព្រៃកប្បាសបានឃាត់ខ្លួនបុរសម្នាក់អាយុ ២០ឆ្នាំ ដែលបានដុតខ្ចុសហាងផឹកស៊ីមួយកន្លែងនៅភូមិជំរៅ ឃុំតាំងយ៉ាប កាលពីយប់ថ្ងៃទី៣ មេសា ឆ្នាំ២០២៦។

កន្លែងកើតហេតុ

ជនសង្ស័យឈ្មោះ ធិន សីហា មុខរបរកសិករ បានផ្លោះរបងចូលទៅក្នុងហាងខារ៉ាអូខេយីហោ (វ៉ាស៊ីនតោន) ហើយបានដុតកញ្ចុះធ្វើពីឫស្សីប្រក់ស្បូវទំហំ ៣ម៉ែត្រ គុណ ៣ម៉ែត្រ ឆេះអស់ចំនួន ២ ជារបស់ម្ចាស់ហាងឈ្មោះ ជា ស្រីពៅ អាយុ ៣៩ឆ្នាំ។

ការស៊ើបអង្កេតនៅកន្លែងកើតហេតុ

ក្រោយពីប្រព្រឹត្តឧក្រិដ្ឋកម្ម ជនសង្ស័យបានរត់គេចខ្លួនបាត់ ប៉ុន្តែត្រូវនគរបាលឃាត់ខ្លួនបានក្រោយពីការស៊ើបអង្កេត។ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាដឹកនាំកម្លាំងជំនាញចុះទៅកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យត្រូវឃាត់ខ្លួន

បច្ចុប្បន្ន ជនសង្ស័យត្រូវបានយកទៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។ មូលហេតុនៃការដុតខ្ចុសនេះនៅតែកំពុងស៊ើបអង្កេតបន្ថែមទៀត។

administrator

Related Articles