នគរបាលខេត្តព្រៃវែងអំពាវនាវឲ្យពលរដ្ឋដែលបាត់រថយន្តដឹកទំនិញទំនាក់ទំនងមកស្វែងរកវិញ

នគរបាលខេត្តព្រៃវែងអំពាវនាវឲ្យពលរដ្ឋដែលបាត់រថយន្តដឹកទំនិញទំនាក់ទំនងមកស្វែងរកវិញ

ខេត្តព្រៃវែង – លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់បាត់រថយន្តដឹកទំនិញ ឲ្យទំនាក់ទំនងមកនគរបាលខេត្តព្រៃវែង ដើម្បីស្វែងរកវិញ។ ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។

ស្នងការនគរបាលខេត្តព្រៃវែង លោកឈឿន ប៊ុនឆន

លោកស្នងការបានបញ្ជាក់ថា៖ “នគរបាលជាតិគឺជនជាតិខ្មែរ គឺជាពលរដ្ឋខ្មែរដូចគ្នា ពិសេសនគរបាលខេត្តព្រៃវែង។ ដូចនេះ គ្មានថ្ងៃឡើយដែលនគរបាលខេត្តព្រៃវែងទៅជំរិតធ្វើទារុណកម្មពលរដ្ឋខ្មែរ។ ក្រមសីលធម៌ គោរពវិជ្ជាជីរៈ គោរពបទបញ្ជាគឺអទិភាពចម្បង។ មិនមានថ្ងៃណាមួយឡើយដែលនគរបាលយកប្រជាជនជាសត្រូវ។ យុត្តិធម៌នឹងមានចំពោះប្រជាពលរដ្ឋសុច្ចរិត។”

កិច្ចប្រជុំនគរបាលខេត្តព្រៃវែង

លោកស្នងការបានពន្យល់បន្ថែមថា ការស្វែងរករថយន្តដឹកទំនិញដែលបាត់បង់នេះគឺជាផ្នែកមួយនៃការងារការពារសន្តិសុខសង្គម និងការពារសិទ្ធិកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។ នគរបាលខេត្តព្រៃវែងប្តេជ្ញានឹងផ្តល់ជំនួយដល់ពលរដ្ឋគ្រប់រូបដែលមានបញ្ហាទាក់ទងនឹងការបាត់បង់ទ្រព្យសម្បត្តិ។

សកម្មភាពនគរបាលខេត្តព្រៃវែង

សម្រាប់ពលរដ្ឋដែលមានបញ្ហាទាក់ទងនឹងការបាត់រថយន្តដឹកទំនិញ អាចទំនាក់ទំនងមកនគរបាលខេត្តព្រៃវែងតាមរយៈលេខទូរស័ព្ទ ឬមកដល់ការិយាល័យដោយផ្ទាល់ ដើម្បីទទួលបានការជួយសម្រួលពីក្រុមការងារ។

ដោយ៖ សិលា

administrator

Related Articles