នគរបាលឃាត់ខ្លួនជនល្មើសទិញរថយន្តចោរ ប្រជាជនឡោមព័ទ្ធរារាំងការអនុវត្តច្បាប់

នគរបាលឃាត់ខ្លួនជនល្មើសទិញរថយន្តចោរ ប្រជាជនឡោមព័ទ្ធរារាំងការអនុវត្តច្បាប់

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង បានធ្វើប្រតិបត្តិការសហការគ្នា ឃាត់ខ្លួនជនល្មើសដែលទទួលទិញរថយន្តចោរ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។

ប្រតិបត្តិការនគរបាល

ប្រតិបត្តិការនេះដឹកនាំដោយលោក វរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។

រថយន្តចោរ

ជនល្មើសបានទិញរថយន្តម៉ាក Hyundai ទម្ងន់ ២,៥ តោន ដែលចោរបានលួចពីខេត្តព្រៃវែង ក្នុងតម្លៃ ១៦០០ ដុល្លារ ហើយគាត់បានលក់បន្តក្នុងតម្លៃ ២៣០០ ដុល្លារ។ រថយន្តនេះគ្មានឯកសារច្បាប់ដើម។

ការឃាត់ខ្លួន

ក្នុងអំឡុងប្រតិបត្តិការ ប្រជាជនប្រមាណ ៥០នាក់បានមកឡោមព័ទ្ធ និងរារាំងការអនុវត្តច្បាប់របស់សមត្ថកិច្ច ដោយព្យាយាមរំដោះជនសង្ស័យ។

ហ្វូងមនុស្សឡោមព័ទ្ធ

សមត្ថកិច្ចបានឃាត់ខ្លួនជនល្មើសសរុប ៣នាក់៖

  1. កែវ ដារ៉ូ (៣០ឆ្នាំ) – អ្នកទទួលទិញរថយន្តចោរ
  2. ថាត តេងណេង (២៦ឆ្នាំ) – អ្នករារាំងការអនុវត្តច្បាប់
  3. ហួន ង៉ែត (៥៦ឆ្នាំ) – អ្នករារាំងការអនុវត្តច្បាប់

ជនល្មើស

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានថ្លែងថា៖ “នគរបាលព្រៃវែងប្រឹងប្រែង ដាច់បាយដាច់ទឹកជិត២សប្តាហ៍ ទំរាំបង្ក្រាបបាន។ មិនគួរណាប្រជាជនមិនយល់ បែរជាធ្វើដាក់នគរបាលទាំងមិនយល់រឿងហេតុ។ ផ្លូវច្បាប់គឺខុស សីលធម៌ក៏កាន់តែខុស។”

រថយន្តនគរបាលខូចខាត

លោកបន្តថា៖ “មានពូថៅ មានញញួរ មានទីប មានថ្ម មានឥដ្ឋ… រូបភាពមានទាំងអស់។ ឡានរដ្ឋកម្មសិទ្ធិរបស់នគរបាលខេត្តព្រៃវែងខូចខាតយ៉ាងដំណំច្រើនគ្រឿង តើនរណាទទួលខុសត្រូវ?”

ឧបករណ៍បំផ្លាញ

បច្ចុប្បន្ន ជនល្មើសទាំង៣នាក់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចំណាត់ការតាមនីតិវិធីច្បាប់។

ការចាប់ខ្លួន

លោកស្នងការនគរបាលខេត្តព្រៃវែងបានអំពាវនាវឱ្យប្រជាជនសហការជាមួយនគរបាល និងមិនរារាំងការអនុវត្តច្បាប់ ព្រោះវាជាការបំផ្លាញសណ្តាប់ធ្នាប់សង្គម។

សមត្ថកិច្ច

ការអនុវត្តច្បាប់

រថយន្តចោរ

ប្រតិបត្តិការ

ការឃាត់ខ្លួន

ដោយ៖ សិលា

administrator

Related Articles