ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបន្តសម្នាក់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយថ្មីៗនេះបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធករណីរក្សាទុក និងជួញដូរសារធាតុញៀន។

ការប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី០៥ មេសា ២០២៦ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ។ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ចុះប្រតិបត្តិការនៅភូមិខ្លាក្រហឹម ឃុំតាភេម។
លទ្ធផលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ភៀង សុផាន់ណា អាយុ២៣ឆ្នាំ ដែលរស់នៅក្នុងតំបន់ខាងលើ។ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
១. ក្រាមពណ៌សថ្លា ចំនួន ១៧ កញ្ចប់ ទម្ងន់សរុប ៤.៧៨ ក្រាម
២. ទូរស័ព្ទចល័ត ១ គ្រឿង
៣. ថង់វេចខ្ចប់ និងសម្ភារៈសេពគ្រឿងញៀន

កាលពីសប្ដាហ៍មុន កងរាជអាវុធហត្ថខេត្តតាកែវក៏បានបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំមួយទៀត ដោយចាប់ខ្លួនជនសង្ស័យ៦នាក់ និងដកហូតគ្រឿងញៀនទម្ងន់ជាង១៥គីឡូក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង និងនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
