ម៉ូតូថ្មីឆ្នាំ២០២៥ លួចបានត្រឹមពាក់កណ្ដាលថ្ងៃ ក្រោយមកគេយកទៅប្លុងចោលក្នុងវាលស្រែ

ម៉ូតូថ្មីឆ្នាំ២០២៥ លួចបានត្រឹមពាក់កណ្ដាលថ្ងៃ ក្រោយមកគេយកទៅប្លុងចោលក្នុងវាលស្រែ

ភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ – ករណីចោរលួចម៉ូតូថ្មីឆ្នាំ២០២៥ បានកើតឡើងនៅយប់ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែមេសា ក្រោយពីជនរងគ្រោះទុកម៉ូតូនៅខាងក្រោមផ្ទះ។

ម៉ូតូដែលត្រូវបានប្លុងចោល

លោកអនុសេនីយ៍ឯក មាន វុត្ថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំបក់ បានបញ្ជាក់ថា ជនសង្ស័យបានលួចម៉ូតូចេញពីភូមិបឹងលាច ហើយក្រោយមកបានយកទៅប្លុងចោលនៅវាលស្រែក្នុងភូមិត្រពាំងត្រយឹង។

ស្នាមគាស់បំបែកគ្រាប់សោ

ក្រោយពីជនរងគ្រោះដាក់ពាក្យបណ្ដឹង មានពលរដ្ឋរាយការណ៍ថាបានប្រទះឃើញម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២៥ ដែលមានស្នាមគាស់បំបែកគ្រាប់សោ ត្រូវបានយកទៅប្លុងចោល។

កន្លែងកើតហេតុ

កម្លាំងនគរបាលបានចុះទៅកន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ។ ចំណែកជនសង្ស័យ កម្លាំងជំនាញកំពុងស្រាវជ្រាវតាមនិតិវិធីដើម្បីកំណត់មុខសញ្ញាចាប់ខ្លួន។

ការស៊ើបអង្កេត

administrator

Related Articles