រាជធានីភ្នំពេញ – ក្រុមហ៊ុន TODAY Internet ដែលជាក្រុមហ៊ុនផ្ដល់សេវាអ៉ីនធឺណិតកម្រិតខ្ពស់ដែលបង្កើតឡើងដោយកូនខ្មែរ បានទទួលពានរង្វាន់ “ASEAN Outstanding Business Leader Award 2026” ក្នុងព្រឹត្តិការណ៍ដ៏អធិកអធមនៅអាគារ Morgan Tower។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ម្ចាស់អាជីវកម្មជាង ៥០០នាក់ មកពី១៩ប្រទេសនៅទូទាំងតំបន់អាស៊ី។ ពានរង្វាន់នេះទទួលស្គាល់ឧត្តមភាពក្នុងការអនុវត្តអាជីវកម្ម ភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងកំណើនសហគ្រាសធុនតូច-មធ្យម (SMEs)។

លោក ម៉េង សុងកេង នាយកប្រតិបត្តិក្រុមហ៊ុន TODAY Internet បានចែករំលែកថា៖ “តាំងពីក្រុមហ៊ុនចាប់ផ្ដើមដំណើរការក្នុងឆ្នាំ២០១៦ រហូតមកដល់ពេលនេះមានអាយុកាល១០ឆ្នាំ។ ការចាប់ផ្ដើមនេះកើតចេញពីការចូលចិត្ត និងជំនាញក្នុងវិស័យអ៉ីនធឺណិត ដែលធ្វើឱ្យក្រុមហ៊ុនមានភាពរឹងមាំ និងទទួលបានការទុកចិត្តពីអតិថិជនជាច្រើន។”

សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តមិនងាករេរបស់ក្រុមហ៊ុនចំពោះឧត្តមភាព ការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ។ ពានរង្វាន់នេះនឹងជាកម្លាំងចិត្តសម្រាប់ក្រុមហ៊ុនក្នុងការបន្តផ្ដល់សេវាកម្មដ៏ល្អជូនដល់អតិថិជន។

នេះគឺជាអាវុធទីពីរក្នុងឆ្នាំ២០២៦ ដែលក្រុមហ៊ុនបានសាងស្នាដៃ និងកេរក្ដីឈ្មោះដើម្បីបង្កើនសេវាកម្ម និងទំនុកចិត្តពីអតិថិជន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហទំព័រ www.today.com.kh៕
