ឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់ពីថៃនៅខេត្តកំពង់ស្ពឺ

ឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់ពីថៃនៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសថា ខេត្តកំពង់ស្ពឺកំពុងមានឱកាសការងារចំនួនជិត ២ម៉ឺនកន្លែង សម្រាប់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងបងប្អូនដែលកំពុងស្វែងរកការងារធ្វើ។

ការងារខេត្តកំពង់ស្ពឺ

តាមការបញ្ជាក់ពីក្រសួងការងារ គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺមានឱកាសការងារចំនួន ១៩,១០៤ កន្លែង ដែលកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើទាក់ទងវិស័យឧស្សាហកម្ម។

អតីតពលករត្រឡប់ពីថៃ

បើតាមក្រសួងការងារ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្ត បានតាមរយៈខិតបណ្ណការងាររបស់ក្រសួង ដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ការងារឧស្សាហកម្ម

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។

ការងារទាំងនេះស្ថិតនៅក្នុងវិស័យឧស្សាហកម្មផ្សេងៗ ដែលអាចផ្ដល់ឱកាសការងារដ៏សំខាន់សម្រាប់បងប្អូនដែលត្រឡប់មកពីការងារនៅប្រទេសថៃ និងអ្នកដែលកំពុងស្វែងរកការងារនៅក្នុងស្រុក។

administrator

Related Articles