ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បើកការដ្ឋានសាងសង់សាខាថ្មី ២ ទីតាំងនៅតំបន់បឹងស្នោ និងកប់ស្រូវ

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បើកការដ្ឋានសាងសង់សាខាថ្មី ២ ទីតាំងនៅតំបន់បឹងស្នោ និងកប់ស្រូវ

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីតរាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦៖ បន្ទាប់ពីការបុកគ្រឹះសាខាថ្មីនៅតំបន់៦A ថ្មីៗនេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បន្តបង្ហាញពីការរីកចម្រើនយ៉ាងសកម្ម ដោយបានប្រារព្ធពិធីសែនបើកការដ្ឋានសម្រាប់សាខាថ្មីចំនួន២ទីតាំងបន្ថែមទៀត នៅតំបន់បឹងស្នោ និងកប់ស្រូវ។ការបើកការដ្ឋានសាងសង់ការពង្រីកសាខានេះគឺជាជំហានសំខាន់ក្នុងការពង្រីកបណ្តាញផ្សារខ្មែរ ដើម្បីបម្រើប្រជាជនកម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងងាយស្រួល។ ក្នុងនាមជាផ្សារខ្មែរ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត តែងតែផ្តោតលើការនាំមកនូវផលិតផលគុណភាពល្អគ្រប់មុខ តម្លៃល្អគ្រប់ពេល សម្រាប់គ្រួសារខ្មែរ។សាខាថ្មីការបុកគ្រឹះសាខាថ្មីនៅបឹងស្នោ និងកប់ស្រូវនេះ គឺជាការបន្តនៃសន្យារបស់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ក្នុងការនាំយកផ្សារខ្មែរ ដែលមានគុណភាព និងសេវាកម្មល្អឥតខ្ចោះ ទៅកាន់សហគមន៍កាន់តែច្រើន។ការរីកចម្រើនការពង្រីកសាខាបន្តនេះ ក៏បង្ហាញពីការរីកចម្រើនជាបន្តបន្ទាប់របស់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដោយផ្តល់ជូននូវផលិតផលស្រស់ សុវត្ថិភាព និងជម្រើសទំនិញចម្រុះ។ឱកាសការងារលើសពីនេះ ការបើកផ្សារថ្មីបន្ថែម នៅតំបន់បឹងស្នោ និងកប់ស្រូវ ក៏នឹងជួយបង្កើតឱកាសការងារថ្មីៗ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ បន្តគាំទ្រដល់សហគមន៍ និងដៃគូអាជីវកម្មក្នុងស្រុកផងដែរ។សេវាកម្មល្អផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត មានមោទនភាពជាផ្សារខ្មែរ ដែលបន្តរីកចម្រើន និងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបម្រើប្រជាជនកម្ពុជា។ ការបើកការដ្ឋានសាងសង់ថ្មីនៅបឹងស្នោ និងកប់ស្រូវ គឺជាសក្ខីភាពនៃការបន្តដំណើររីកចម្រើន និងការប្តេជ្ញាចិត្តរបស់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត។ផ្សារខ្មែរសម្រាប់ព័ត៌មានបន្ថែមអំពីផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម៖
Facebook: https://www.facebook.com/ChipMongSupermarket
TikTok: https://www.tiktok.com/@chipmongsupermarket
Telegram: https://t.me/chipmongsupermarketទំនាក់ទំនង

administrator

Related Articles