ណេតានយ៉ាហ៊ូផ្ញើសារគ្រិស្តបរិស័ទក្នុងថ្ងៃបុណ្យអ៊ីស្ទើរ ខណៈកំពុងវាយប្រហារអ៊ីស្លាមយ៉ាងខ្លាំង

ណេតានយ៉ាហ៊ូផ្ញើសារគ្រិស្តបរិស័ទក្នុងថ្ងៃបុណ្យអ៊ីស្ទើរ ខណៈកំពុងវាយប្រហារអ៊ីស្លាមយ៉ាងខ្លាំង

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេចាមីន ណេតានយ៉ាហ៊ូ បានផ្ញើសារពិសេសទៅកាន់សហគមន៍គ្រិស្តបរិស័ទក្នុងថ្ងៃបុណ្យអ៊ីស្ទើរ ខណៈដែលរដ្ឋាភិបាលរបស់លោកកំពុងដឹកនាំសង្គ្រាមវាយប្រហារលើប្រជាជនអ៊ីស្លាមនៅប៉ាឡេស្ទីន និងរបបសាសនាអ៊ីស្លាមនៅអ៊ីរ៉ង់។

ណេតានយ៉ាហ៊ូ

នៅក្នុងសារដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក លោកណេតានយ៉ាហ៊ូបានអះអាងថា គ្រិស្តបរិស័ទកំពុងត្រូវបានគេធ្វើទុក្ខបុកម្នេញនៅទូទាំងតំបន់មជ្ឈិមបូព៌ា រួមមាននៅប្រទេសស៊ីរី លីបង់ នីហ្សេរីយ៉ា និងតួកគី។

លោកបានអះអាងថា៖ «នៅក្នុងតំបន់របស់យើង មានតែអ៊ីស្រាអែលទេដែលការពារសហគមន៍គ្រិស្តបរិស័ទរបស់យើង ដែលកំពុងកើនឡើង និងរីកចម្រើន»។

សង្គ្រាមមជ្ឈិមបូព៌ា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបន្តថា ទោះបីស្ថិតក្រោមការវាយប្រហារក៏ដោយ ការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលក្នុងការការពារជីវិត សេរីភាព និងសន្តិភាពសាសនានៅតែមិនរង្គោះរង្គើ។

ក្នុងពេលជាមួយគ្នានេះ អ៊ីស្រាអែលបន្តដឹកនាំសង្គ្រាមវាយប្រហារលើអ៊ីរ៉ង់ ដោយចោទថាជាមេក្លោងនៅពីក្រោយក្រុមភេរវករនៅតំបន់មជ្ឈិមបូព៌ា។ ការវាយប្រហាររួមគ្នាជាមួយសហរដ្ឋអាមេរិកបានបណ្តាលឱ្យមេដឹកនាំសាសនាអ៊ីរ៉ង់ លោកអាយ៉ាតូលា អាលី ខេមមេណៃ ស្លាប់ និងធ្វើឱ្យប្រជាជនអ៊ីស្លាមរាប់លាននាក់រងទុក្ខវេទនា។

ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់

សាររបស់លោកណេតានយ៉ាហ៊ូបានផ្ញើជាពិសេសទៅកាន់សហគមន៍គ្រិស្តបរិស័ទនៅអ៊ីស្រាអែល សហរដ្ឋអាមេរិក និងទូទាំងពិភពលោក ក្នុងពេលដែលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងកើនឡើងអាំងតង់ស៊ីតេ។

administrator

Related Articles