ព្រះសីហនុ៖ កម្លាំងបង្ក្រាបផលិតគ្រឿងញៀនទ្រង់ទ្រាយធំ រកឃើញសារធាតុញៀនជាង ៨៩គីឡូ ឃាត់ខ្លួន២២នាក់

ព្រះសីហនុ៖ កម្លាំងបង្ក្រាបផលិតគ្រឿងញៀនទ្រង់ទ្រាយធំ រកឃើញសារធាតុញៀនជាង ៨៩គីឡូ ឃាត់ខ្លួន២២នាក់

កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីផលិត ជួញដូរ និងរក្សាទុកសារធាតុញៀនយ៉ាងធំធេង ដោយរកឃើញសារធាតុញៀនជាច្រើនគីឡូ និងឃាត់ខ្លួនជនសង្ស័យចំនួន២២នាក់។

សារធាតុញៀនដែលរកឃើញ

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ស៊ីជី ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២២នាក់ ក្នុងនោះមានជនជាតិចិន១៨នាក់ ជនជាតិវៀតណាម១នាក់ និងជនជាតិខ្មែរ៣នាក់។

ក្នុងប្រតិបត្តិការនេះ កម្លាំងបានរកឃើញសារធាតុញៀនច្រើនប្រភេទដូចជា៖

  • ហេរ៉ូអ៉ីន១គីឡូ (៨៦០.២៩ក្រាម)
  • កូកាអ៉ីន១គីឡូ (៤២៧.៣០ក្រាម)
  • កេតាមីន៤គីឡូ (៥២៤.២៤ក្រាម)
  • មេតំហ្វេតាមីន១៦គីឡូ (៤៩៤ក្រាម)
  • អ៉ិចស្តាស៊ី៦៣គីឡូ (៦៥៧.៥២ក្រាម)

វត្ថុតាងពីប្រតិបត្តិការ

សរុបសារធាតុញៀនសុទ្ធមានទម្ងន់៨៩គីឡូ ៧៤១.៩៣ក្រាម រួមជាមួយសារធាតុផ្សំ៥៧គីឡូ ៨២៤.៩១ក្រាម និងសារធាតុគីមីផ្សំ៩០គីឡូក្រាម។

កម្លាំងក៏បានរកឃើញវត្ថុតាងជាច្រើនទៀតដូចជា៖ រថយន្ត៦គ្រឿង អាវុធខ្លី១គ្រឿង គ្រាប់បែកដៃ១គ្រាប់ ម៉ូតូ៤គ្រឿង ទូរស័ព្ទ៣៣គ្រឿង និងឧបករណ៍ផលិតជាច្រើន។

អាវុធនិងសម្ភារៈផលិតគ្រឿងញៀន

តាមការស្រាវជ្រាវ ឈ្មោះ YU ZHI HUI ជនជាតិចិន ដែលសង្ស័យជាមេក្លោងធំ កំពុងរត់គេចខ្លួន។ ជនសង្ស័យទាំង២២នាក់ដែលឃាត់ខ្លួន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យដែលឃាត់ខ្លួន

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ដែលបង្ហាញពីការតស៊ូប្រឆាំងនឹងបទល្មើសផលិតនិងជួញដូរគ្រឿងញៀននៅកម្ពុជា។

កម្លាំងបង្ក្រាបក្នុងប្រតិបត្តិការ

administrator

Related Articles