ខេត្តកោះកុង៖ កម្លាំងនគរបាលខេត្តកោះកុង ដោយអនុវត្តបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ លោក ស ថេត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋាបាលខេត្តកោះកុង បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មបាញ់សម្លាប់បុរសម្នាក់នៅក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៥៖២៥នាទី កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យទាំងចំនួន៣នាក់ រួមមាន៖
១. ឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាល ដែលបានប្រើប្រាស់អាវុធ AK បាញ់៦គ្រាប់ទៅលើជនរងគ្រោះ
២. ឈ្មោះ សាយ សៀវហ្វុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ
៣. ឈ្មោះ យុន ស្រីលាភ ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន

កម្លាំងនគរបាលបានដកហូតវត្ថុតាងជាច្រើន រួមមាន៖
– អាវុធ AK ស្វាយបត់ ចំនួន១ដើម
– បង់កាំភ្លើងចំនួន១
– គ្រាប់កាំភ្លើងចំនួន២៤គ្រាប់
– ម៉ូតូចំនួន២គ្រឿង (Zoomer X ចំនួន១គ្រឿង និង PCX ចំនួន១គ្រឿង)

ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

ដោយ៖ សិលា
