ម៉ូតូថ្មីឆ្នាំ២០២៥ លួចហើយប្លុងចោលក្នុងវាលស្រែ នគរបាលស្រាវជ្រាវរកជនសង្ស័យ

ម៉ូតូថ្មីឆ្នាំ២០២៥ លួចហើយប្លុងចោលក្នុងវាលស្រែ នគរបាលស្រាវជ្រាវរកជនសង្ស័យ

ខេត្តតាកែវ៖ ករណីចោរលួចម៉ូតូថ្មីឆ្នាំ២០២៥ បន្ទាប់ពីលួចបានសម្រេច ក៏យកមកប្លុងចោលនៅក្នុងវាលស្រែ ភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជនរងគ្រោះដែលជាម្ចាស់ម៉ូតូបានដាក់ពាក្យបណ្ដឹងទៅនគរបាលភ្លាមៗ ដើម្បីស្វែងរកជនសង្ស័យ។

ម៉ូតូដែលត្រូវបានប្លុងចោល

លោកអនុសេនីយ៍ឯក មាន វុត្ថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំបក់ បានបញ្ជាក់ថា៖ “ករណីនេះកើតឡើងនៅយប់ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែមេសា ដោយជនសង្ស័យបានលួចម៉ូតូចេញពីភូមិបឹងលាច ខណៈដែលម្ចាស់ទុកនៅខាងក្រោមផ្ទះ។”

ទីតាំងកើតហេតុ

ក្រោយពីទទួលបានពាក្យបណ្ដឹង ក៏មានពលរដ្ឋម្នាក់រាយការណ៍ថា បានប្រទះឃើញម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២៥ ដែលមានស្នាមគាស់បំបែកគ្រាប់សោ ត្រូវបានយកមកប្លុងចោលនៅចំណុចវាលស្រែក្នុងភូមិត្រពាំងត្រយឹង។ កម្លាំងនគរបាលបានចុះទៅកន្លែងកើតហេតុភ្លាម ធ្វើកំណត់ហេតុ និងប្រគល់ម៉ូតូវិញឲ្យជនរងគ្រោះ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្រាវជ្រាវតាមនិតិវិធី ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ និងចាប់ខ្លួនមកអនុវត្តតាមច្បាប់។ ករណីនេះបង្ហាញពីភាពស្មុគស្មាញនៃបទល្មើសលួចទ្រព្យសម្បត្តិនៅតាមតំបន់ជនបទ។

administrator

Related Articles