ផ្សារផលិតផលខ្មែរខេត្តកំពង់ស្ពឺ បន្តដាក់លក់រៀងរាល់ចុងសប្តាហ៍ ជួយលើកស្ទួយជីវភាពកសិករ

ផ្សារផលិតផលខ្មែរខេត្តកំពង់ស្ពឺ បន្តដាក់លក់រៀងរាល់ចុងសប្តាហ៍ ជួយលើកស្ទួយជីវភាពកសិករ

ខេត្តកំពង់ស្ពឺ៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ស្ពឺ បន្តដាក់លក់កសិផល និងផលិតផលខ្មែរដែលដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរនៅក្នុងខេត្តកំពង់ស្ពឺ រៀងរាល់ថ្ងៃសុក្រ-សៅរ៍និងអាទិត្យ ចាប់ពីម៉ោង ៦:៣០ព្រឹកតទៅ។

ផ្សារផលិតផលខ្មែរ

ទីតាំងផ្សារស្ថិតនៅខាងកើតបរិវេនវិមានឯករាជ សួនច្បារសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ជិតវេទិកាអុំទូក ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

កសិផលខ្មែរ

ក្រោមការដឹកនាំនិងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំនិងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ផលិតផលក្នុងស្រុក

ផ្សារនេះមានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។

កសិករខ្មែរ

ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។

ផ្សារកសិកម្ម

មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ សូមចូលរួមគាំទ្រផ្សារផលិតផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរផងដែរ។

ផលិតផលដាំដុះ

សិប្បករខ្មែរ

ផ្សារក្នុងស្រុក

ផលិតករខ្មែរ

administrator

Related Articles