ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យព្រួយបារម្ភមួយបានកើតឡើងនៅពេលយប់ជ្រៅ នៅក្នុងទីក្រុងកោះពេជ្រ នៅពេលដែលរថយន្តសេរីទំនើបពីរគ្រឿងបានប៉ះគ្នាយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១០យប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅចំណុចរង្វង់មូលក្នុងទីក្រុងកោះពេជ្រ ចុះពីស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តសេរីទំនើបមួយគ្រឿងម៉ាក CAR ព័ណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CI 9713 បើកបរតាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុក៏ប៉ះគ្នាជាមួយរថយន្តសេរីទំនើបមួយគ្រឿងទៀត ជាប្រភេទរថយន្តប្រើអគ្គីសនី ពាក់ស្លាកលេខកម្ពុជា V. RITH.8 បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសងខាង។

សំណាងល្អដែលអ្នកបើកបរទាំងពីរមិនរងរបួសធ្ងន់ធ្ងរ ប៉ុន្តែរថយន្តទាំងពីរបានខូចខាតយ៉ាងខ្លាំង ជាពិសេសនៅផ្នែកខាងមុខនិងខាងក្រោយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការវាស់វែង និងឱ្យភាគីទាំងពីរសម្របសម្រួលគ្នាជាមុនសិន។ ប្រសិនបើភាគីទាំងពីរមិនអាចព្រមព្រៀងគ្នាបានទេ សមត្ថកិច្ចនឹងយកករណីនេះទៅដោះស្រាយបន្តទៀតនៅប៉ុស្តិ៍នគរបាល។
ហេតុការណ៍នេះបង្ហាញឱ្យឃើញពីសារៈសំខាន់នៃការប្រុងប្រយ័ត្នក្នុងការបើកបរ ជាពិសេសនៅតាមចំណុចរង្វង់មូល និងក្នុងពេលយប់ដែលអាចមានការមើលឃើញមិនច្បាស់លាស់។
ដោយ៖ ចន្ទ លីហ្សា
