ត្រាំគំរាមអ៊ីរ៉ង់ដោយពាក្យខ្លាំងៗ៖ «បើកច្រកហរមូស ឬធ្លាក់ឋាននរក»

ត្រាំគំរាមអ៊ីរ៉ង់ដោយពាក្យខ្លាំងៗ៖ «បើកច្រកហរមូស ឬធ្លាក់ឋាននរក»

Trump Iran Crisis

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឆេះខ្លាំងឡើងវិញ នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើពាក្យគំរាមខ្លាំងបំផុតទៅកាន់អ៊ីរ៉ង់ ដោយដាក់ឱសានវាទចុងក្រោយ។

លោកត្រាំបានបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី៥ ខែមេសា ឆ្នាំ២០២៦ ដោយសរសេរថា៖ «ថ្ងៃអង្គារនឹងក្លាយជាថ្ងៃរោងចក្រថាមពលនិងជាថ្ងៃស្ពាន ដែលរួមបញ្ចូលគ្នាតែមួយនៅក្នុងប្រទេសអ៊ីរ៉ង់។ ជារឿងដែលមិនធ្លាប់មានពីមុនមកសោះ!!! បើកច្រកសមុទ្រហ្នឹងភ្លាម បើមិនអ៊ីចឹងទេ ពួកឯងនឹងរស់នៅក្នុងឋាននរកមិនខាន — ចាំតែមើលទៅ!»។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ លោកត្រាំបានផ្តល់ឱសានវាទ១០ថ្ងៃដល់អ៊ីរ៉ង់ ដោយថ្លែងថា ពេលវេលាជិតអស់ហើយ នៅសល់តែ៤៨ម៉ោងទៀតប៉ុណ្ណោះ មុនពេលអ្វីៗទម្លាក់ពួកគេចុះទៅឋាននរក។ ឱសានវាទនេះនឹងផុតកំណត់នៅថ្ងៃទី៦ខែមេសា។

Trump Address Iran Crisis

ទោះជាយ៉ាងណាក៏ដោយ ក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News លោកត្រាំបានលើកឡើងថា មានឱកាសដែលភាគីទាំងពីរអាចសម្រេចបានកិច្ចព្រមព្រៀងគ្នានៅថ្ងៃចន្ទ តែបើគ្មានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមក្នុងពេលឆាប់ៗទេ លោកនឹងពិចារណាលើជម្រើសកម្ទេចអ្វីៗទាំងអស់របស់អ៊ីរ៉ង់តែម្តង។

ស្ថានការណ៍តានតឹងនេះកើតឡើងជុំវិញការបើកច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រស្ត្រីតេជីខណ្ឌដ៏សំខាន់សម្រាប់ការនាំចេញប្រេងកាតពីតំបន់អារ៉ាប់។ អ៊ីរ៉ង់បានគំរាមថានឹងបិទច្រកនេះ ដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។

អ្នកវិភាគជាច្រើនបានចាត់ទុកការគំរាមរបស់លោកត្រាំថាជា«ពាក្យខ្លាំងបំផុត»ដែលលោកបានប្រើប្រាស់ទាក់ទងនឹងអ៊ីរ៉ង់ ហើយអាចនាំទៅរកការប្រឈមមុខគ្នាយោធាបន្ថែមទៀត។

administrator

Related Articles