ចម្រៀងពីទ្រ ជីវិតពីកូត៖ លោកតាពិការភ្នែកវ័យ៨០ឆ្នាំ រកស៊ីដោយកូតទ្រ តាមផ្សារកំពង់ចាម

ចម្រៀងពីទ្រ ជីវិតពីកូត៖ លោកតាពិការភ្នែកវ័យ៨០ឆ្នាំ រកស៊ីដោយកូតទ្រ តាមផ្សារកំពង់ចាម

លោកតាកូតទ្រ

ខេត្តកំពង់ចាម៖ សំឡេងទ្រ ដែលបន្លឺចេញពីការកូតរបស់លោកតាពិការភ្នែកវ័យ៨០ឆ្នាំ បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនៅតាមផ្សារនានាក្នុងក្រុងកំពង់ចាម និងមាត់ទន្លេមេគង្គក្រោមស្ពានគីហ្ស៊ុណា។

លោកតា អាន សៀន អាយុ៨០ឆ្នាំ ដែលមានស្រុកកំណើតនៅឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានធ្វើមុខរបរនេះជិត៤០ឆ្នាំមកហើយ។ រាល់ព្រឹក គាត់តែងតែឱ្យម៉ូតូឌុបដឹកមកទម្លាក់នៅតាមផ្សារនានា ដោយអង្គុយអែបចិញ្ចើមផ្លូវ កូតទ្របន្លឺសំឡេងទៅតាមបទចម្រៀង។

លោកតានៅផ្សារ

លោកតាបានរៀបរាប់ថា គាត់បានកើតចេញពីផ្ទៃម្ដាយពេលអាយុ៤ឆ្នាំ ហើយជំងឺបានធ្វើឱ្យភ្នែកទាំងទ្វេពិការភាពមើលមិនឃើញចាប់តាំងពីពេលនោះមក។ ទោះបីជាមានកូន៧នាក់ក៏ដោយ ក៏ពួកគេមានជីវភាពមិនធូរធារនោះទេ ធ្វើឱ្យគាត់ត្រូវបន្តមុខរបរនេះ។

ជាមធ្យមក្នុងមួយព្រឹក លោកតាអាចរកបាន២ទៅ៣ម៉ឺនរៀល ពីការជូនលុយរបស់អ្នកដំណើរដែលឃើញអាណិតអាសូរ។ លុយទាំងនេះគ្រាន់តែគ្រប់គ្រាន់សម្រាប់ទិញអង្ករ និងម្ហូបអាហារពិសាប្រចាំថ្ងៃប៉ុណ្ណោះ។

ទោះបីជាកូនប្រាប់មិនឱ្យធ្វើដំណើរសុំលុយគេនៅតាមផ្សារព្រោះចាស់ណាស់ទៅហើយក៏ដោយ ក៏លោកតានៅតែបន្តមុខរបរនេះ ដោយសារតែមានប្រពន្ធក្រោយអាយុ៧០ឆ្នាំដែលត្រូវការមើលថែទាំទៅវិញទៅមក។

administrator

Related Articles