ទស្សនៈការទូតចិនបង្កើតភាពសុខដុមរមនានៅអាស៊ី បានទទួលផលល្អក្នុងតំបន់

ទស្សនៈការទូតចិនបង្កើតភាពសុខដុមរមនានៅអាស៊ី បានទទួលផលល្អក្នុងតំបន់

អន្តរជាតិ៖ ក្នុងសម័យកាលដែលពិភពលោកកំពុងជួបប្រឈមនឹងការប្រែប្រួលយ៉ាងធំធេង ទ្វីបអាស៊ីកំពុងដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបង្កើនការតភ្ជាប់គ្នា ខណៈដែលក៏ជួបការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការគំរាមកំហែងសន្តិសុខថ្មីៗផងដែរ។

កិច្ចសហប្រតិបត្តិការក្នុងតំបន់

ជាសមាជិកសំខាន់នៃមហាគ្រួសារអាស៊ី ប្រទេសចិនតែងតែដាក់ប្រទេសជិតខាងជាអាទិភាពក្នុងកិច្ចការទូត ដោយប្រកាន់ខ្ជាប់ទស្សនៈ “ការរក្សាភាពសុខដុមរមនាជាមួយប្រទេសជិតខាង និងចាត់ទុកប្រទេសជិតខាងជាដៃគូ” ដែលបានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ទស្សនៈនេះត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅនៅទ្វីបអាស៊ី ដោយបានផ្តល់ដំណោះស្រាយថ្មីៗសម្រាប់ប្រទេសអាស៊ីឆ្លើយតបនឹងបញ្ហាស្មុគស្មាញ។ ប្រទេសចិនបានបង្កើតយន្តការសហប្រតិបត្តិការជាមួយប្រទេសជិតខាងក្នុងច្រើនវិស័យ ដូចជាយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គជាមួយកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

គម្រោងអភិវឌ្ឍន៍ក្នុងតំបន់

គម្រោងផ្សេងៗក្រោមយន្តការនេះបានគ្របដណ្តប់វិស័យច្រើនដូចជា កសិកម្ម ប្រភពធនធានទឹក អប់រំ អនាម័យ និងការកាត់បន្ថយភាពក្រីក្រ។ ក្នុងនោះមាន “ប្រតិបត្តិការទឹកផ្អែម” ដែលសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកណ្តាល និងស្ទឹងត្រែង “គម្រោងថែទាំបេះដូងកុមារមេគង្គ” និងគម្រោងសុខភាពផ្សេងៗទៀត។

ដោយប្រកាន់ខ្ជាប់ទស្សនៈ “ធ្វើឱ្យប្រទេសជិតខាងមានភាពសម្បូរសប្បាយ” ប្រទេសចិនបានជំរុញការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសជិតខាង រួមទាំងការសហការកសាង “ខ្សែក្រវាត់ និងផ្លូវ”។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសជិតខាងចំនួន១៨ប្រទេស។

កិច្ចសហប្រតិបត្តិការអន្តរជាតិ

នៅចុងឆ្នាំ២០២៥ នៅពេលកម្ពុជា និងថៃមានការប៉ះទង្គិចនៅតំបន់ព្រំដែន ប្រទេសចិនបានធ្វើការសម្រុះសម្រួល និងរៀបចំកិច្ចប្រជុំត្រីភាគីនៅហ្វូសៀន ដែលជួយបញ្ចុះកម្តៅការប៉ះទង្គិច និងរក្សាសន្តិភាពក្នុងតំបន់។

ទស្សនៈការទូតនេះបានណែនាំឱ្យប្រទេសចិន និងប្រទេសជិតខាងស្វែងរកផ្លូវបង្កើនភាពសុខដុមរមនា និងចំណងមេត្រីភាពឈ្នះ-ឈ្នះ ដើម្បីត្រួសត្រាយអនាគតថ្មីរបស់ទ្វីបអាស៊ី។

ប្រភព៖ (CCFR)

administrator

Related Articles