ភ្នំពេញ – ការស្ទង់មតិថ្មីបង្ហាញថា ប្រជាជនថៃកាន់តែច្រើនកំពុងបាត់បង់ទំនុកចិត្តចំពោះការដឹកនាំរបស់លោកអានុទីន ឆាន់វីរៈគុល និងរដ្ឋាភិបាលថ្មីរបស់គាត់។

តាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិរដ្ឋបាលអភិវឌ្ឍន៍ (Nida) ដែលធ្វើឡើងកាលពីសប្តាហ៍មុន ក្នុងចំណោមអ្នកឆ្លើយសំណួរ ១,៣១០ នាក់ទូទាំងប្រទេស មានរហូតដល់ ៤៧% ដែលបានអះអាងថា ពួកគេអត់អាណិតគណៈរដ្ឋមន្ត្រីនេះសោះ។
លទ្ធផលស្ទង់មតិបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃទំនុកចិត្តចំពោះរដ្ឋមន្ត្រីសំខាន់ៗ ដែលរួមមាន៖
• លោក Ekniti Nitithanprapas រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ (៧៧% មានជំនឿចិត្តតិចតួច ឬគ្មានទាល់តែសោះ)
• លោកស្រី Suphajee Suthumpun រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (៦៣% បង្ហាញការមិនទុកចិត្ត)
• លោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេស (៦០% បង្ហាញការមិនទុកចិត្ត)

ការស្ទង់មតិនេះធ្វើឡើងក្នុងអំឡុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងវិបត្តិផ្សេងៗ ប៉ុន្តែប្រជាជនថៃភាគច្រើនបានបង្ហាញថា ពួកគេគ្មានយោគយល់អ្វីទេចំពោះរដ្ឋាភិបាលថ្មីនេះ។
អ្នកវិភាគនយោបាយបានចាត់ទុកការធ្លាក់ចុះទំនុកចិត្តនេះថាជាសញ្ញាប្រកាសអាសន្នសម្រាប់រដ្ឋាភិបាលអានុទីន ដែលទើបតែឡើងកាន់អំណាចមិនទាន់យូរប៉ុន្មាន។
