
ភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានរាយការណ៍នៅថ្ងៃទី៥ ខែមេសា ថាកងកម្លាំងអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះជាច្រើនក្នុងអំឡុងពេលបេសកកម្មសង្គ្រោះរបស់សហរដ្ឋអាមេរិក។

តាមការអះអាងរបស់អ៊ីរ៉ង់ យន្តហោះដែលត្រូវបានបាញ់ទម្លាក់រួមមានយន្តហោះដឹកជញ្ជូនយោធា C-130 មួយគ្រឿង និងឧទ្ធម្ភាគចក្រ Black Hawk ចំនួនពីរគ្រឿង។ កងទ័ពអ៊ីរ៉ង់ក៏បានអះអាងថាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលមួយគ្រឿងផងដែរ។

នៅថ្ងៃដដែលនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានបង្ហោះសារតាមបណ្តាញសង្គមថា អាកាសយានិកទី២នៃយន្តហោះ F-15E ដែលត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់ ត្រូវបានជួយសង្គ្រោះដោយជោគជ័យក្នុងទឹកដីអ៊ីរ៉ង់ ប៉ុន្តែបានរងរបួស។
សង្គ្រាមនៅប្រទេសអ៊ីរ៉ង់បានឈានដល់សប្តាហ៍ទី៦ ដោយមិនទាន់មានសញ្ញានៃការចរចាសន្តិភាពដើម្បីបញ្ចប់ជម្លោះលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នេះនៅឡើយទេ។
