ភ្នំពេញ៖ ពលរដ្ឋនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃទី៦ មេសា ឆ្នាំ២០២៦ បន្ទាប់ពីប្រទះឃើញសពជនបរទេសម្នាក់ ដែលសង្ស័យថាលោតសម្លាប់ខ្លួនពីលើអគារខុនដូ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១ព្រឹក នៅតាមបណ្តោយផ្លូវបេតុង កែងផ្លូវ៩២ ក្នុងភូមិឃ្មួញ។ ប្រជាពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍យ៉ាងរហ័ស។
តាមការបញ្ជាក់ពីនគរបាល ជនរងគ្រោះជាអ្នកស្នាក់នៅចំណុចអគារខុនដូខាងលើ។ គួរកត់សម្គាល់ថា មុនពេលកើតហេតុ គ្មានអ្វីគួរឱ្យកត់សម្គាល់ថា បុរសនេះមានវិបត្តិអ្វី ឬទឹកមុខស្រពោននោះឡើយ។

លុះមកដល់ម៉ោង ០៦ព្រឹក ក៏មានសំឡេងផ្អើលឆោរឡោរ ដោយមានមនុស្សលោតសម្លាប់ខ្លួនពីលើអគារ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ច។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញចក្ខុកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្រាវជ្រាវនៅទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ។

ចំណែកសព សមត្ថកិច្ចបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រងចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី។ ការស៊ើបអង្កេតនៅតែបន្ត ដើម្បីស្វែងយល់ពីមូលហេតុពិតប្រាកដនៃហេតុការណ៍នេះ។
