គ.ស.ច.គ. អំពាវនាវអ្នកប្រើប្រាស់ផ្លូវ ប្រុងប្រយ័ត្នជានិច្ចក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

គ.ស.ច.គ. អំពាវនាវអ្នកប្រើប្រាស់ផ្លូវ ប្រុងប្រយ័ត្នជានិច្ចក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានចេញសេចក្តីអំពាវនាវពិសេសមួយ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងប្រារព្ធពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

ការអំពាវនាវសុវត្ថិភាពចរាចរណ៍

គ.ស.ច.គ. បានសម្ដែងការកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានគោរពច្បាប់ចរាចរណ៍ និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ក្នុងឆ្នាំ២០២៥។ ក្នុងឱកាសបុណ្យធំនេះ ដែលចរាចរណ៍មានភាពមមាញឹកជាពិសេស គ.ស.ច.គ. សូមអំពាវនាវដល់សាធារណជនគ្រប់រូបឱ្យ៖

១. កុំបើកបរលើសល្បឿនកំណត់
២. កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
៣. គោរពសិទ្ធិអាទិភាព និងសញ្ញាចរាចរណ៍
៤. បើកបរក្នុងគន្លងផ្លូវត្រឹមត្រូវ
៥. ប្រុងប្រយ័ត្នពេលបត់ ជែង ឬចត
៦. ត្រួតពិនិត្យយានយន្តមុនចេញដំណើរ
៧. ពាក់មួកសុវត្ថិភាពជានិច្ច
៨. កុំលេងគប់ទឹក ឬប៉ាតម្សៅដល់អ្នកដំណើរ
៩. កុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់

គ.ស.ច.គ. សូមសំដែងនូវសេចក្តីជឿជាក់ថា អ្នកប្រើប្រាស់ផ្លូវទាំងអស់នឹងរួមគ្នាអនុវត្តតាមការអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសុខក្សេមក្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

ដោយ៖ តារា

administrator

Related Articles