តម្លៃប្រេងឆៅកើនឡើងខ្ពស់ ដោយសារសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់បន្តរំខានការផ្គត់ផ្គង់

តម្លៃប្រេងឆៅកើនឡើងខ្ពស់ ដោយសារសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់បន្តរំខានការផ្គត់ផ្គង់

ភ្នំពេញ៖ តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងជាង ១% នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដោយសារការភ័យខ្លាចជាបន្តបន្ទាប់លើការផ្គត់ផ្គង់បណ្តាលមកពីការរំខានដល់ការដឹកជញ្ជូននៅក្នុងតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។

តម្លៃប្រេងកើនឡើង

កិច្ចសន្យាប្រេងឆៅប្រភេទ Brent បានកើនឡើង ១,៧១ ដុល្លារ ឬ ១.៦% ដល់តម្លៃ ១១០,៧៤ ដុល្លារអាមេរិកក្នុង១បារ៉ែល គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី៦ ខែមេសា។ ចំណែកកិច្ចសន្យាប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង ០,៧១ ដុល្លារ ឬ ០.៦% ដល់តម្លៃ ១១២,២៥ ដុល្លារក្នុង១បារ៉ែល។

ច្រកសមុទ្រហ័រមូស (Hormuz) ដែលដឹកជញ្ជូនប្រេងឆៅ និងផលិតផលប្រេងពីប្រទេសអ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត កាតា គុយវ៉ែត និងអារ៉ាប់រួម នៅតែបន្តបិទ ភាគច្រើនដោយសារការវាយប្រហាររបស់អ៊ីរ៉ង់លើការដឹកជញ្ជូន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ច្រកសមុទ្រហ័រមូស

ដោយសារតែការរំខានដល់ការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ានេះហើយ ទើបបានជាបណ្តាក្រុមហ៊ុនចម្រាញ់ប្រេងកំពុងស្វែងរកប្រភពជំនួស។ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ តាមរយៈការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្កើនសម្ពាធលើអ៊ីរ៉ង់ ដោយគំរាមវាយប្រហារលើរោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ នៅថ្ងៃអង្គារស្អែកនេះ ប្រសិនបើច្រកសមុទ្រហ័រមូសជាផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រមិនត្រូវបានបើកឡើងវិញនោះទេ។

អត្ថបទសរសេរដោយ វិរៈបុត្រ
កែសម្រួលដោយ ធីតា

administrator

Related Articles