ប្រធានាធិបតីកូរ៉េខាងត្បូងសម្តែងការសោកស្តាយទៅកូរ៉េខាងជើង បន្ទាប់ពីយន្តហោះដ្រូនឆ្លងព្រំដែន

ប្រធានាធិបតីកូរ៉េខាងត្បូងសម្តែងការសោកស្តាយទៅកូរ៉េខាងជើង បន្ទាប់ពីយន្តហោះដ្រូនឆ្លងព្រំដែន

ភ្នំពេញ – ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេ ម្យុង (Lee Jae Myung) បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅទៅកាន់កូរ៉េខាងជើង បន្ទាប់ពីយន្តហោះដ្រូនរបស់កូរ៉េខាងត្បូងហោះឆ្លងកាត់ព្រំដែនទៅកូរ៉េខាងជើងកាលពីដើមឆ្នាំនេះ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោកលី ជេ ម្យុង

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកបានចាត់ទុកព្រឹត្តិការណ៍នេះថាជា “សកម្មភាពខ្វះការប្រុងប្រយ័ត្ន” និងបញ្ជាក់ថា ទោះបីជាវាមិនមែនជាចេតនារបស់រដ្ឋាភិបាលក៏ដោយ ក៏គាត់សូមសម្តែងការសោកស្តាយចំពោះភាពតានតឹងយោធាដែលមិនចាំបាច់នេះ។

ការស៊ើបអង្កេតរបស់អាជ្ញាធរកូរ៉េខាងត្បូងបានរកឃើញថា បុគ្គលិកនៃអង្គភាពស៊ើបការណ៍សម្ងាត់ជាតិ (NIS) និងមន្ត្រីយោធាម្នាក់បានជាប់ពាក់ព័ន្ធនឹងករណីនេះ។ រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងហាមឃាត់បុគ្គលឯកជនពីការធ្វើសកម្មភាពដែលអាច “ញុះញង់កូរ៉េខាងជើង”។

ទំនាក់ទំនងកូរ៉េខាងត្បូង-កូរ៉េខាងជើង

ទីក្រុងព្យុងយ៉ាងបានអះអាងកាលពីខែមករ�ាថា យន្តហោះដ្រូនដែលបញ្ជូនមកពីកូរ៉េខាងត្បូងបានរំលោភលើដែនអាកាសរបស់ខ្លួន ហើយបានបាញ់ទម្លាក់យន្តហោះទាំងនោះ។ ភាគីកូរ៉េខាងត្បូងបានបដិសេធការជាប់ពាក់ព័ន្ធរបស់យោធា និងបានបើកការស៊ើបអង្កេតរួមគ្នា ដែលនាំឲ្យមានការចោទប្រកាន់បុរសកូរ៉េខាងត្បូងម្នាក់អាយុ ៣០ ឆ្នាំ។

ប្រធានាធិបតីលីបានព្យាយាមជួសជុលទំនាក់ទំនងជាមួយកូរ៉េខាងជើងចាប់តាំងពីឡើងកាន់តំណែងកាលពីឆ្នាំមុន ប៉ុន្តែការប៉ុនប៉ងរបស់លោកមិនទាន់ទទួលបានការឆ្លើយតបពីកូរ៉េខាងជើងនៅឡើយ។

ព្រំដែនកូរ៉េ

ព័ត៌មាននេះត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៦។

administrator

Related Articles