នាវាយុទ្ធភណ្ឌរុស្ស៊ី២គ្រឿងចូលសំចតកំពង់ផែព្រះសីហនុ ពង្រឹងសម្ព័ន្ធមិត្តភាពកម្ពុជា-រុស្ស៊ី

នាវាយុទ្ធភណ្ឌរុស្ស៊ី២គ្រឿងចូលសំចតកំពង់ផែព្រះសីហនុ ពង្រឹងសម្ព័ន្ធមិត្តភាពកម្ពុជា-រុស្ស៊ី

ព្រះសីហនុ៖ នាវាយុទ្ធភណ្ឌកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន២គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។

នាវាយុទ្ធភណ្ឌរុស្ស៊ីនៅកំពង់ផែព្រះសីហនុ

ការទស្សនកិច្ចនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ នាវាទាំងពីរត្រូវបានទទួលស្វាគមន៍ដោយថ្នាក់ដឹកនាំកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដែលដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេ មរ៉ា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។

ការទទួលស្វាគមន៍នាវារុស្ស៊ី

នាវាទី១មានឈ្មោះ SOVERSHENNYY លេខ៣៣៣ ទម្ងន់ផ្ទុក២.២៥០តោន មានបណ្ដោយ១០២.៥ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមាននាវឹកចំនួន១២៩នាក់ ដឹកនាំដោយលោកវរនាវីឯក SHMAGIN Artem។ នាវាទី២មានឈ្មោះ REZKIY លេខ៣៤៣ មានទម្ងន់ផ្ទុកស្រដៀងគ្នា និងមាននាវឹក១២៦នាក់ ដឹកនាំដោយលោកវរនាវីឯក KOVALEY EVGENII។

នាវាយុទ្ធភណ្ឌរុស្ស៊ី REZKIY

ក្នុងអំឡុងពេលស្នាក់នៅ គណៈប្រតិភូរុស្ស៊ីមានគម្រោងជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំមូលដ្ឋានសមុទ្ររាម ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងក្រសួងការពារជាតិ។ ពួកគេនឹងមានកម្មវិធីជប់លៀងនៅលើនាវា ព្រមទាំងការលេងកីឡាមិត្តភាពរវាងកងទ័ពជើងទឹកទាំងពីរ។

សកម្មភាពមិត្តភាពកងទ័ពជើងទឹក

ការទស្សនកិច្ចនេះជាឱកាសសំខាន់ក្នុងការរឹតចំណងមិត្តភាព និងសហប្រតិបត្តិការយោធារវាងកម្ពុជា និងរុស្ស៊ី ដែលនឹងជំរុញឱ្យទំនាក់ទំនងរវាងប្រជាជនទាំងពីរកាន់តែជិតស្និទ្ធឡើង។

administrator

Related Articles