រថយន្តខ្មៅបិទស្កុតបុករថយន្ត២គ្រឿង បុកនគរបាល ត្រូវបាញ់កង់ដើម្បីឃាត់

រថយន្តខ្មៅបិទស្កុតបុករថយន្ត២គ្រឿង បុកនគរបាល ត្រូវបាញ់កង់ដើម្បីឃាត់

ខេត្តកំពង់ចាម – នៅវេលាម៉ោង ៩:៥៥នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ មានរថយន្តពណ៌ខ្មៅមួយគ្រឿង ដែលបិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់ បានបើកបរក្នុងលក្ខណៈមិនប្រក្រតី និងបុករថយន្តចំនួន២គ្រឿងនៅលើដងផ្លូវ ចំណុចភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ។

រថយន្តខ្មៅបុករថយន្តដទៃ

ភ្លាមៗក្រោយកើតហេតុ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការព្យាយាមបញ្ឈប់រថយន្ត ប៉ុន្តែរថយន្តមិនព្រមបញ្ឈប់សកម្មភាព រហូតដល់បុកសមត្ថកិច្ចនគរបាល បណ្ដាលឲ្យមានរបួសចំនួន២នាក់ និងបំបុករថយន្តរបស់សមត្ថកិច្ច១គ្រឿង និងម៉ូតូ៣គ្រឿងទៀត។

កន្លែងកើតហេតុចរាចរណ៍

ដើម្បីការពារខ្លួន និងកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ សមត្ថកិច្ចបានផ្ទុះអាវុធចំនួន៣គ្រាប់ បំបែកកង់រថយន្ត ដើម្បីឃាត់រថយន្តខាងលើ។ ជនសង្ស័យក្នុងរថយន្តឈ្មោះ ប៉ុល ពោធិចា អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួន និងនាំទៅសួរនាំបន្តនៅអធិការដ្ឋាននគរបាលស្រុកចំការលើ។

សូមបញ្ជាក់ថា ជនបង្កគ្រោះថ្នាក់ដែលបើករថយន្ត រត់គេចខ្លួនពីកន្លែងកើតហេតុ ត្រូវមានទោសពីបទព្រហ្មទណ្ឌមួយទៀត យោងតាមមាត្រា ៥៤៣ នីក្រមព្រហ្មទណ្ឌ ត្រូវផ្ដន្ទាទោសពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់១លានទៅ៥លានរៀល។ នេះមិនទាន់គិតពីករណីបើកបរធ្វេសប្រហែសបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃផុសទៀត។

ដោយ: សិលា

administrator

Related Articles