រថយន្ត Range Rover បុកពីក្រោយ Lexus រុញផ្ទប់បង្គោលភ្លើង ម្ចាស់ដោះស្លាកលេខគេចបាត់

រថយន្ត Range Rover បុកពីក្រោយ Lexus រុញផ្ទប់បង្គោលភ្លើង ម្ចាស់ដោះស្លាកលេខគេចបាត់

ភ្នំពេញ៖ ឧប្បត្តិហេតុចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ២១ បុរីពិភពថ្មីកួរស្រូវ២ ក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តខូចខាតបន្ទាប់ពីបុក

រថយន្តម៉ាក Range Rover ពណ៌ខ្មៅមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាក Lexus RX400h ពណ៌សមួយគ្រឿងដែលកំពុងចតស្ងៀមនៅលើផ្លូវពេញទំហឹង។ ការបុកនេះបានរុញផ្ទប់បង្គោលភ្លើងមួយដើមនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

រថយន្ត Lexus ខូចខាតធ្ងន់

រថយន្ត Lexus RX400h ពាក់ស្លាកលេខភ្នំពេញ 2BM-0615 បានរងការខូចខាតធ្ងន់ជាងគេ ដោយក្រពឹតខ្ទេចទាំងខាងមុខនិងទាំងខាងក្រោយ។ ចំណែករថយន្ត Range Rover ពណ៌ខ្មៅក៏រងការខូចខាតក្រពឹតខ្ទេចមុខដែរ។

ទីកន្លែងកើតហេតុ

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្ត Range Rover បានដោះស្លាកលេខរបស់ខ្លួនចេញ ហើយគេចបាត់ទៅ ទំនងខ្លាចអ្នកកាសែតថតជាប់ស្លាកលេខនាំខ្មាសគេ។ ម្ចាស់រថយន្តទាំងពីរនោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។

កម្លាំងនគរបាលធ្វើការវាស់វែង

ប្រជាពលរដ្ឋនៅក្បែរនោះបាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្ត Lexus RX400h ចតនៅលើផ្លូវត្រង់ចំណុចកើតហេតុនោះ ប៉ុន្តែមិនដឹងថាម្ចាស់រវល់ទៅណានោះទេ។ លុះដល់ពេលកើតហេតុ ស្រាប់តែឃើញរថយន្ត Range Rover បើកបោះពួយក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិច ហើយស្រាប់តែជ្រុលទៅបុកពីក្រោយរថយន្ត Lexus នោះពេញទំហឹង។

រថយន្តទាំងពីរខូចខាត

សូមអរគុណដែលឧប្បត្តិហេតុនេះមិនបានបណ្តាលឱ្យមានអ្នករងរបួស ឬស្លាប់នោះឡើយ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកកំពឹសនិងនគរបាលផ្នែកចរាចរណ៍ខណ្ឌដង្កោ បានចុះទៅធ្វើការវាស់វែង និងកសាងសំណុំរឿងចាត់ការតាមច្បាប់ចរាចរណ៍ផ្លូវគោក។

បង្គោលភ្លើងដែលត្រូវរុញផ្ទប់

ទីកន្លែងកើតហេតុពេលយប់

រថយន្តខូចខាតពីមុខ

រថយន្តខូចខាតពីក្រោយ

ទីកន្លែងកើតហេតុពេលថ្ងៃ

administrator

Related Articles