សមត្ថកិច្ចចាប់ជនបរទេស៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញនៅអគារ JD Polman

សមត្ថកិច្ចចាប់ជនបរទេស៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញនៅអគារ JD Polman

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមអនឡាញ នៅអគារខុនដូ JD Polman កាលពីព្រឹកថ្ងៃទី០៦ មេសា ២០២៦ ដោយឃាត់ខ្លួនជនបរទេសចំនួន៨នាក់ រួមមានជនជាតិជប៉ុន៥នាក់ និងជនជាតិចិន៣នាក់។

សមត្ថកិច្ចប្រតិបត្តិការបង្ក្រាប

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ក្រុមការងារបានរកឃើញសម្ភារៈឧក្រិដ្ឋជាច្រើនរួមមាន៖ ទូរសព្ទ១៤គ្រឿង, CPU ១គ្រឿង, ម៉ូនីទ័រ១គ្រឿង, iPad ៣គ្រឿង, អាវនគរបាលជប៉ុន៥គ្រឿង, មួកនគរបាលជប៉ុន២គ្រឿង និងឯកសារក្លែងក្លាយមួយចំនួន។

សម្ភារៈឧក្រិដ្ឋដែលរកឃើញ

តាមការស៊ើបអង្កេតបឋម ជនសង្ស័យបានប្រើប្រាស់ប្រទេសកម្ពុជាក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្លែងខ្លួនជាសមត្ថកិច្ចជប៉ុន និងប្រើឯកសារក្លែងក្លាយដើម្បីឆបោកជនរងគ្រោះនៅប្រទេសជប៉ុន។

ឯកសារក្លែងក្លាយ

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឡើយ។

ប្រតិបត្តិការបង្ក្រាប

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់។

សមត្ថកិច្ចកំពុងស៊ើបអង្កេត

ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

administrator

Related Articles