អង្គការ UNFPA បន្តពង្រឹងសមត្ថភាពស្ត្រីក្មេងស្រីតាមរយៈការផ្តល់ព័ត៌មានសំខាន់ៗ និងការបង្កើតបណ្តាញគាំទ្រ

អង្គការ UNFPA បន្តពង្រឹងសមត្ថភាពស្ត្រីក្មេងស្រីតាមរយៈការផ្តល់ព័ត៌មានសំខាន់ៗ និងការបង្កើតបណ្តាញគាំទ្រ

ភ្នំពេញ៖ នៅក្នុងភូមិពូជ្រៃ ស្ត្រី និងក្មេងស្រីនៅតែបន្តការរៀនសូត្រ អនុវត្ត និងរីកចម្រើន ទោះបីជាធនធាន និងឧបករណ៍នៅមានកម្រិតក៏ដោយ។

សកម្មភាពអប់រំនៅភូមិពូជ្រៃ

ការចែករំលែកព័ត៌មាន និងការលើកកម្ពស់ការយល់ដឹងពីផលវិបាកនៃអាពាហ៍ពិពាហ៍កុមារដោយការបង្ខំ ការមានផ្ទៃពោះនៅវ័យជំទង់ និងផលប៉ះពាល់នៃការបោះបង់ការសិក្សា ឬការបណ្តុះបណ្តាលស្តីពីជំនាញ គឺជាគន្លឹះក្នុងការសម្រេចគោលដៅអនាគតរបស់ពួកគេ។

ការបណ្តុះបណ្តាលស្ត្រីក្មេងស្រី

តាមប្រភពពីអង្គការ UNFPA បានឱ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ថា រួមគ្នាជាមួយដៃគូរបស់យើង មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA បន្តការព្យាយាមដើម្បីធានាថាស្ត្រី និងក្មេងស្រីអាចបញ្ចប់ការអប់រំ និងការបណ្តុះបណ្តាលជំនាញរបស់ពួកគេតាមរយៈការផ្តល់ព័ត៌មានសំខាន់ៗពីការធ្វើផែនការអនាគតនិងគ្រួសារ ព្រមទាំងផលប៉ះពាល់នៃអាពាហ៍ពិពាហ៍កុមារទៅដល់ពួកគេ។

ស្ត្រីក្មេងស្រីនៅតំបន់ដាច់ស្រយាល

ព័ត៌មានទាំងនេះមានសារៈសំខាន់ ជាពិសេសនៅតំបន់ដាច់ស្រយាល ដែលឱកាសមានកម្រិត ដូច្នេះហើយ ការបង្កើតកន្លែង និងបណ្តាញដែលនាំស្ត្រី និងក្មេងស្រីរួមគ្នាចែករំលែកព័ត៌មានដែលសំខាន់ និងជួយសង្គ្រោះជីវិតលើសុខភាពបន្តពូជ ហើយជួយពួកគេកសាងជំនាញ និងចំណេះដឹង ដើម្បីបង្កើតគោលដៅ និងសេចក្តីប្រាថ្នារបស់ពួកគេក្នុងការបន្តដំណើរទៅអនាគត។

អង្គការ UNFPA នឹងបន្តធ្វើការជាមួយដៃគូដើម្បីគាំទ្រកន្លែងសិក្សា ដើម្បីឱ្យស្ត្រី និងក្មេងស្រីកាន់តែច្រើនអាចទទួលបានព័ត៌មានដែលពួកគេត្រូវការ។

ដោយ សំរិត

administrator

Related Articles