កម្ពុជាបន្តបណ្ដេញជនបរទេស 1,084 នាក់ក្នុងរយៈពេល 5 ថ្ងៃ ពាក់ព័ន្ធករណីឆបោកអនឡាញ

កម្ពុជាបន្តបណ្ដេញជនបរទេស 1,084 នាក់ក្នុងរយៈពេល 5 ថ្ងៃ ពាក់ព័ន្ធករណីឆបោកអនឡាញ

ការបណ្ដេញជនបរទេស

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានបន្តបណ្ដេញជនបរទេសចំនួន ១,០៨៤ នាក់ ដែលរស់នៅខុសច្បាប់ និងពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ។

អាកាសយានដ្ឋានតេជោ

ការបណ្ដេញនេះធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។ ក្នុងចំណោមជនបរទេសដែលត្រូវបណ្ដេញមានស្រី ១៣០ នាក់ ពី ២៧ សញ្ជាតិផ្សេងៗគ្នា។

ប៉ុស្តិ៍នគរបាលច្រកទ្វារ

ជនជាតិចិនមានចំនួនច្រើនជាងគេ គឺ ៤៨០ នាក់ (ស្រី ១៦ នាក់) ដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ។ ការបណ្ដេញចេញធ្វើឡើងតាមរយៈយន្តហោះពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ៣២៧ នាក់ និងតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ ១៥៣ នាក់។

សកម្មភាពបណ្ដេញជនបរទេស

ប្រភពបានលើកឡើងថា ការបណ្ដេញចេញនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ ការអនុវត្តនេះក៏ជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ កៀន សុឃាក់

administrator

Related Articles