ព្រឹត្តិការណ៍អាកាសធាតុថ្ងៃទី៦ មេសា ២០២៦៖ កម្ពុជានឹងក្ដៅរហូតដល់ ៣៧°C គ្មានភ្លៀងធ្លាក់

ព្រឹត្តិការណ៍អាកាសធាតុថ្ងៃទី៦ មេសា ២០២៦៖ កម្ពុជានឹងក្ដៅរហូតដល់ ៣៧°C គ្មានភ្លៀងធ្លាក់

ភ្នំពេញ – ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងពិសេសអំពីស្ថានភាពអាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី៦ ដល់ទី៨ ខែមេសា ឆ្នាំ២០២៦ ដោយព្យាករថា ប្រទេសនឹងជួបប្រទះនឹងអាកាសធាតុក្ដៅហើយស្ងួតគ្មានភ្លៀងធ្លាក់។

អាកាសធាតុកម្ពុជា មេសា ២០២៦

អាកាសធាតុនេះត្រូវបានគេរំពឹងថានឹងរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។ ក្រសួងបានផ្ដល់ព័ត៌មានលម្អិតអំពីស្ថានភាពអាកាសធាតុតាមតំបន់ផ្សេងៗ៖

តំបន់វាលទំនាប

សីតុណ្ហភាពនឹងមានពី ២៤°C ដល់ ៣៧°C ដោយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ាមានល្បឿន ២ម៉ែត្រ/វិនាទី។ ខេត្តដែលស្ថិតក្នុងតំបន់នេះរួមមាន៖ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្ដាល និងរាជធានីភ្នំពេញ។

អាកាសធាតុតំបន់វាលទំនាប

តំបន់ខ្ពង់រាប

សីតុណ្ហភាពនឹងមានពី ២៥°C ដល់ ៣៦°C ដោយខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿន ៣ម៉ែត្រ/វិនាទី។ ខេត្តនៅតំបន់នេះរួមមាន៖ ឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ភ្នំក្រវាញ។

តំបន់មាត់សមុទ្រ

សីតុណ្ហភាពនឹងមានពី ២៤°C ដល់ ៣៦°C ដោយខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿន ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ក៏ពុំមានភ្លៀងធ្លាក់ដែរ។ រលកសមុទ្រនឹងមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,០០ម៉ែត្រ។

អាកាសធាតុតំបន់មាត់សមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយមបានផ្ដល់អនុសាសន៍ឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងជៀសវាងការនៅក្រោមពន្លឺថ្ងៃយូរពេក ព្រោះសីតុណ្ហភាពនឹងក្ដៅខ្លាំង។

administrator

Related Articles