អាមេរិកប្រើយន្តហោះ១៥៥គ្រឿងបន្លំភ្នែកអ៊ីរ៉ង់ក្នុងបេសកកម្មសង្គ្រោះអាកាសយានិក

អាមេរិកប្រើយន្តហោះ១៥៥គ្រឿងបន្លំភ្នែកអ៊ីរ៉ង់ក្នុងបេសកកម្មសង្គ្រោះអាកាសយានិក

សំណល់យន្តហោះអាមេរិក

ថ្ងៃចន្ទទី៦មេសា២០២៦ – ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញពីបេសកកម្មសង្គ្រោះដ៏អង់អាចមួយ ដោយប្រើយន្តហោះ១៥៥គ្រឿងដើម្បីបន្លំភ្នែកអ៊ីរ៉ង់ និងជួយអាកាសយានិកពីររូបដែលជាប់លើដីសត្រូវ។

តាមសន្និសីទកាសែតនៅសេតវិមាន លោកត្រាំបានពន្យល់ថា បេសកកម្មនេះត្រូវបានធ្វើឡើងក្រោយពីយន្តហោះ F-15E របស់អាមេរិកត្រូវបានបាញ់កម្ទេចនៅលើទឹកដីអ៊ីរ៉ង់។ អាកាសយានិកទាំងពីរបានលោតចេញពីយន្តហោះ និងលាក់ខ្លួនក្នុងតំបន់ភ្នំអស់រយៈពេល៤៨ម៉ោង។

សំណល់យន្តហោះ

លោកត្រាំបានបញ្ជាក់ថា៖ «យើងបញ្ជូនយន្តហោះទៅពាសពេញទីកន្លែង ហើយភាគច្រើននៃសកម្មភាពទាំងនោះគឺគ្រាន់ជាការបន្លំភ្នែកប៉ុណ្ណោះ។ យើងចង់ឲ្យអ៊ីរ៉ង់គិតថាអ្នកចម្បាំងអាកាសនោះស្ថិតនៅទីតាំងផ្សេងៗ»។

ក្នុងចំណោមយន្តហោះ១៥៥គ្រឿង រួមមានយន្តហោះទម្លាក់គ្រាប់បែក៤គ្រឿង យន្តហោះចម្បាំង៦៤គ្រឿង យន្តហោះចាក់សាំងលើអាកាស៤៨គ្រឿង និងយន្តហោះជួយសង្គ្រោះ១៣គ្រឿង។

លោកត្រាំបានថ្លែងអំណរគុណដល់ CIA ចំពោះការគាំទ្រក្នុងការកំណត់ទីតាំងអាកាសយានិកតាមរយៈកាមេរ៉ាទំនើប។ អាកាសយានិកទី២បានប្រើឧបករណ៍ប៊ីបបឺ (Beeper) ដើម្បីបញ្ជូនទីតាំងរបស់គាត់ទៅកាន់កងកម្លាំងអាមេរិក។

«នៅក្នុងជួរយោធាអាមេរិក យើងមិនបោះបង់ជនជាតិអាមេរិកណាម្នាក់ចោលឡើយ» លោកត្រាំបានបញ្ជាក់ជាថ្មីទៀត។

administrator

Related Articles