ត្រាំ ប្រកាសថា អាមេរិកអាចយកថ្លៃសេវាកប៉ាល់ឆ្លងច្រកហរមូស បន្ទាប់ពីឈ្នះសង្គ្រាម

ត្រាំ ប្រកាសថា អាមេរិកអាចយកថ្លៃសេវាកប៉ាល់ឆ្លងច្រកហរមូស បន្ទាប់ពីឈ្នះសង្គ្រាម

ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា អាមេរិកអាចគ្រប់គ្រងការយកថ្លៃសេវាសម្រាប់កប៉ាល់ដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រហរមូស (Hormuz) បន្ទាប់ពីសង្គ្រាមបញ្ចប់។

លោក ដូណាល់ ត្រាំ នៅសន្និសីទសារព័ត៌មាន

ក្នុងសន្និសីទសារព័ត៌មាន លោកត្រាំបានឆ្លើយតបទៅនឹងសំណួរអំពីការអនុញ្ញាតឱ្យអ៊ីរ៉ង់យកថ្លៃសេវាដោយថា៖ «ចុះបើយើងគិតថ្លៃសេវាវិញ? ខ្ញុំចង់ធ្វើបែបនោះជាងអនុញ្ញាតឱ្យពួកគេធ្វើ។ ហេតុអ្វីយើងមិនគួរធ្វើ? យើងជាអ្នកឈ្នះ។ យើងឈ្នះហើយ»។

លោកត្រាំបានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់បានបរាជ័យខាងយោធា និងថា៖ «រឿងតែមួយគត់ដែលពួកគេជឿគឺថា អូ! យើងនឹងទម្លាក់គ្រាប់មីនចូលក្នុងទឹក។ មិនអីទេ! ទេ! ខ្ញុំចង់មានន័យថា យើងមានគំនិតមួយដែលយើងនឹងគិតថ្លៃសេវា»។

ច្រកសមុទ្រហរមូស ផ្លូវសំខាន់សម្រាប់ការដឹកប្រេង

ច្រកសមុទ្រហរមូសជាច្រកសមុទ្រយុទ្ធសាស្ត្រដែលភ្ជាប់ឈូងសមុទ្រពែរ្សទៅមហាសមុទ្រឥណ្ឌា ដែលប្រេងប្រហែល២០ភាគរយនិងឧស្ម័នធម្មជាតិរាវរបស់ពិភពលោកធ្លាប់ឆ្លងកាត់មុនសង្គ្រាម។

ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ត្រូវតែរួមបញ្ចូលការបើកច្រកសមុទ្រហរមូសឡើងវិញ និងថា៖ «យើងត្រូវតែមានកិច្ចព្រមព្រៀងមួយដែលអាចទទួលយកបានសម្រាប់ខ្ញុំ! ហើយផ្នែកមួយនៃកិច្ចព្រមព្រៀងនោះគឺយើងចង់ឱ្យចរាចរណ៍ដឹកប្រេងដោយសេរី»។

ព័ត៌មាននេះត្រូវបានផ្សាយដោយ Al Jazeera នៅថ្ងៃទី៦ ខែមសា ឆ្នាំ២០២៦។

administrator

Related Articles