កូរ៉េខាងជើងរៀបចំជូអេជាអ្នកស្នងតំណែង រូបភាពបើករថក្រោះបញ្ជាក់ភាពត្រៀមខ្លួន

កូរ៉េខាងជើងរៀបចំជូអេជាអ្នកស្នងតំណែង រូបភាពបើករថក្រោះបញ្ជាក់ភាពត្រៀមខ្លួន

ភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានបង្ហាញព័ត៌មានថ្មីនៅថ្ងៃទី៦ ខែមេសា ថា កូនស្រីជំទង់របស់លោក គីម ជុងអ៊ុន ដែលមានឈ្មោះ ជូ អេ ប្រហែលជាត្រូវបានជ្រើសរើសជាផ្លូវការដើម្បីឡើងស្នងតំណែងបន្តពីឪពុករបស់នាង។

ជូអេកំពុងបើករថក្រោះ

ការសន្និដ្ឋាននេះមកពីការបញ្ចេញរូបភាពថ្មីៗដែលបង្ហាញថា ជូអេកំពុងបើកបររថក្រោះយ៉ាងស្ទាត់ជំនាញ ដែលជាយុទ្ធសាស្ត្រនយោបាយដើម្បីបង្ហាញពិភពលោកថា អ្នកបន្តវេនជាស្ត្រីក៏មានសមត្ថភាពយោធាខ្ពស់ដែរ។

ភ្នាក់ងារចារកម្មបានពន្យល់ប្រាប់សមាជិកសភាកូរ៉េខាងត្បូងថា ការសន្និដ្ឋាននេះផ្អែកលើព័ត៌មានច្បាស់លាស់ដែលពួកគេប្រមូលបាន។ រូបភាពដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានចុះផ្សាយ មិនត្រឹមតែបង្ហាញពីការបើកបររថក្រោះប៉ុណ្ណោះទេ ថែមទាំងមានសកម្មភាពនាងកាន់កាំភ្លើងបាញ់នៅទីលានហ្វឹកហាត់ទៀតផង។

កូនស្រីដែលមានវ័យប្រហែល១៣ឆ្នាំនេះ បានបង្ហាញខ្លួនកាន់តែញឹកញាប់នៅក្នុងព្រឹត្តិការណ៍ការពារជាតិសំខាន់ៗ ដែលអ្នកវិភាគយល់ថា ជាការខិតខំប្រឹងប្រែងរបស់ទីក្រុងព្យុងយ៉ាងក្នុងការបំបាត់មន្ទិលសង្ស័យចំពោះការដឹកនាំដោយស្ត្រី។

បច្ចុប្បន្ន គេសង្កេតឃើញថា នាងត្រូវបានគេផ្តល់កិត្តិយស និងចាត់ទុកដូចជាអ្នកដែលមានអំណាចខ្លាំងបំផុតលំដាប់ទីពីរនៅក្នុងប្រទេសទៅហើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួនទៀតយល់ឃើញថា យើងមិនទាន់អាចសន្និដ្ឋានបាន១០០ភាគរយភ្លាមៗនោះទេ។

អ្វីដែលច្បាស់នោះគឺ កូរ៉េខាងជើងកំពុងតែរៀបចំសេណារីយ៉ូយ៉ាងផ្ចិតផ្ចង់ ដើម្បីធានាថាអំណាចនៃត្រកូលគីម នឹងនៅតែបន្តទៅមុខដោយគ្មានការរអាក់រអួល។

administrator

Related Articles