នគរបាលចាប់ជនសង្ស័យ៣នាក់ ក្នុងករណីឃាតកម្មបាញ់សម្លាប់នៅក្រុងខេមរៈភូមិន្ទ

នគរបាលចាប់ជនសង្ស័យ៣នាក់ ក្នុងករណីឃាតកម្មបាញ់សម្លាប់នៅក្រុងខេមរៈភូមិន្ទ

ខេត្តកោះកុង៖ កម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់នៅក្រុងខេមរៈភូមិន្ទ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។

រូបភាពការចាប់ខ្លួនជនសង្ស័យ

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង។ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មដែលកើតឡើងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។

វត្ថុតាងដែលដកហូតបាន

ជនសង្ស័យទាំង៣នាក់រួមមាន៖
១. សាយ សាន្ត (ប្រុស អាយុ៣៥ឆ្នាំ) មុខរបរនគរបាល បានប្រើអាវុធ AK បាញ់៦គ្រាប់ទៅលើជនរងគ្រោះ
២. សាយ សៀវហ្វុង (ប្រុស អាយុ២៣ឆ្នាំ) មុខរបរមិនពិតប្រាកដ
៣. យុន ស្រីលាភ (ស្រី អាយុ២០ឆ្នាំ) មុខរបរបុគ្គលិកភោជនីយដ្ឋាន

កម្លាំងនគរបាលកំពុងធ្វើការស៊ើបអង្កេត

កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖
– អាវុធ AK ស្វាយបត់១ដើម
– បង់កាំភ្លើង១ គ្រាប់កាំភ្លើង២៤គ្រាប់
– ម៉ូតូ២គ្រឿង (Zoomer X និង PCX)

ទីតាំងករណីឃាតកម្ម

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងត្រូវបានសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។ ករណីនេះកំពុងត្រូវបានបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

administrator

Related Articles