ភ្លើងឆេះឃ្លាំង ៣ កន្លែងជាប់ៗគ្នានៅភ្នំពេញ សង្ស័យមកពីចរន្តអគ្គិសនីខូច

ភ្លើងឆេះឃ្លាំង ៣ កន្លែងជាប់ៗគ្នានៅភ្នំពេញ សង្ស័យមកពីចរន្តអគ្គិសនីខូច

ភ្នំពេញ៖ គ្រោះអគ្គិភ័យធំមួយបានកើតឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅពេលឃ្លាំងតំឡើងគ្រឿងតុបតែងឆាក និងកម្មវិធីចំនួន ៣ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង។

ភ្លើងឆេះឃ្លាំងនៅភ្នំពេញ

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៦:២០ ល្ងាច នៅចំណុចដីឡូត៍ B01 ផ្លូវបេតុង ១ឧសភា ស្ថិតក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ តាមការអះអាងពីប្រភពព័ត៌មាន មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះមួយចេញពីផ្នែកខាងត្បូងនៃឃ្លាំង ហើយបន្តិចក្រោយមក អណ្តាតភ្លើងក៏ឆាបឆេះឡើងភ្លាមៗ។

ការអន្តរាគមន៍ពន្លត់ភ្លើង

កម្មករនៅក្នុងឃ្លាំងបានព្យាយាមយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ ប៉ុន្តែមិនអាចគ្រប់គ្រងបាន ទើបរាយការណ៍ទៅកាន់សមត្ថកិច្ច។ ក្រោយទទួលព័ត៌មាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ភ្លាមៗ។

រថយន្តពន្លត់ភ្លើងចូលអន្តរាគមន៍

ការអន្តរាគមន៍នេះក៏មានការចូលរួមពីរថយន្តជំនួយរបស់ក្រុមហ៊ុនឯកជន និងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។ សមត្ថកិច្ចសង្ស័យថា ហេតុការណ៍នេះប្រហែលមកពីចរន្តអគ្គិសនីខូច។

ការខូចខាតធ្ងន់ធ្ងរពីគ្រោះភ្លើងឆេះ

ចំពោះការខូចខាត ជំហានបឋមបានបញ្ជាក់ថា ឃ្លាំង ២ ក្នុងចំណោម ៣ ឃ្លាំង ត្រូវបានបំផ្លាញទាំងស្រុង ខណៈរថយន្ត ៣ គ្រឿង និងម៉ូតូ ៣ គ្រឿង ត្រូវបានឆេះអស់។ សមត្ថកិច្ចកំពុងស៊ើបអង្កេតហេតុផលពិតប្រាកដនៃគ្រោះភ្លើងឆេះនេះ។

ទីតាំងកើតហេតុភ្លើងឆេះ

ដោយ៖ សុខាសែនជ័យ

administrator

Related Articles