កម្ពុជាប្រឹងប្រែងកាត់បន្ថយថ្លៃភស្តុភារកម្ម ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង

កម្ពុជាប្រឹងប្រែងកាត់បន្ថយថ្លៃភស្តុភារកម្ម ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តពង្រឹងវិស័យភស្តុភារកម្មតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១០ ដោយផ្តោតលើការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងការវិនិយោគ។

កិច្ចប្រជុំភស្តុភារកម្ម

កិច្ចប្រជុំនេះដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

កិច្ចប្រជុំភស្តុភារកម្ម

កិច្ចពិភាក្សាផ្តោតលើវឌ្ឍនភាពនៃការសិក្សាប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) ដើម្បីជាជំនួយយុទ្ធសាស្រ្តសម្រាប់ការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោក ស៊ុន ចាន់ថុល បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផ្តល់ធាតុចូលបន្ថែមទៀត ពាក់ព័ន្ធនឹងវិធានការកាត់បន្ថយតម្លៃភស្តុភារកម្មរបស់កម្ពុជា។

កិច្ចប្រជុំភស្តុភារកម្ម

វិស័យឯកជនបានបង្ហាញការគាំទ្រ និងប្តេជ្ញាចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា(CLA) បានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការបង្កើតក្របខណ្ឌនៃរៀបចំប៉ាណូឡិកាភស្តុភារកម្ម។

កិច្ចប្រជុំភស្តុភារកម្ម

រាជរដ្ឋាភិបាលកំពុងមមាញឹកក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពី «ភស្តុភារកម្ម» ដើម្បីផ្តល់ជំនឿចិត្តដល់វិនិយោគិន និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យភស្តុភារកម្ម។

កិច្ចប្រជុំភស្តុភារកម្ម

សន្ទស្សន៍ការអនុវត្តផ្នែកភស្តុភារ (LPI) របស់កម្ពុជាក្នុងឆ្នាំ ២០២៣ ស្ថិតនៅលេខរៀងទី ១១៥ ក្នុងចំណោមប្រទេស ១៣៩ ដែលបង្ហាញថា ភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មនៅកម្ពុជានៅមានកម្រិតទាំងក្នុងតំបន់ និងសកល។

កិច្ចប្រជុំភស្តុភារកម្ម

ដោយ៖តារា

administrator

Related Articles