ត្រាំគំរាមកម្ទេចអ៊ីរ៉ង់ទាំងស្រុងក្នុង៤ម៉ោង បើមិនចុះកិច្ចព្រមព្រៀង

ត្រាំគំរាមកម្ទេចអ៊ីរ៉ង់ទាំងស្រុងក្នុង៤ម៉ោង បើមិនចុះកិច្ចព្រមព្រៀង

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ឱសានវាទថ្មីទៀត ដោយគំរាមថានឹងកម្ទេចប្រទេសអ៊ីរ៉ង់ទាំងមូលក្នុងរយៈពេលត្រឹមតែ៤ម៉ោង បើគ្មានកិច្ចព្រមព្រៀងមុនថ្ងៃកំណត់។

ត្រាំថ្លែងនៅសេតវិមាន

ក្នុងសន្និសីទកាសែតនៅសេតវិមានថ្ងៃចន្ទទី៦មេសា២០២៦ លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា៖ «អាមេរិកមានផែនការទម្លាក់គ្រាប់បែកកម្ទេចស្ពាន និងរោងចក្រអគ្គិសនីគ្រប់កន្លែងនៅអ៊ីរ៉ង់។ យើងអាចធ្វើវាក្នុង៤ម៉ោង ប៉ុន្តែយើងមិនចង់ឲ្យរឿងនោះកើតឡើងទេ»។

មុននេះ លោកបានបង្ហោះសារលើ Truth Social ដោយគំរាមថា៖ «ថ្ងៃអង្គារនឹងក្លាយជាថ្ងៃរោងចក្រថាមពលនិងស្ពាននៅអ៊ីរ៉ង់។ បើកច្រក Hormuz ភ្លាម បើមិនអញ្ចឹងទេ ពួកឯងនឹងរស់នៅក្នុងឋាននរក»។

ត្រាំគំរាមអ៊ីរ៉ង់

ទោះជាយ៉ាងណា អ៊ីរ៉ង់បានបដិសេធយ៉ាងច្បាស់ថា មិនបើកច្រក Hormuz ជាថ្នូរនឹងបទឈប់បាញ់បណ្តោះអាសន្នឡើយ។ មន្ត្រីអ៊ីរ៉ង់មិនបញ្ចេញឈ្មោះបានថ្លែងថា៖ «កុំយកបទឈប់បាញ់មកដោះដូរជាមួយការបើកច្រកសមុទ្រ»។

ពិភពលោកកំពុងរង់ចាំមើលថា តើអាមេរិកនឹងធ្វើអ្វីនៅអ៊ីរ៉ង់ និងអ៊ីរ៉ង់ឆ្លើយតបវិញដោយរបៀបណា?

administrator

Related Articles