តាកែវ៖ កម្លាំងសមត្ថកិច្ចចាប់ស្ត្រី៣នាក់ ដកហូតគ្រឿងញៀនជាង៤០ក្រាមនៅក្រុងដូនកែវ

តាកែវ៖ កម្លាំងសមត្ថកិច្ចចាប់ស្ត្រី៣នាក់ ដកហូតគ្រឿងញៀនជាង៤០ក្រាមនៅក្រុងដូនកែវ

ខេត្តតាកែវ៖ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនស្ត្រីចំនួន៣នាក់ ក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្រុងដូនកែវ ខេត្តតាកែវ។

វត្ថុតាងគ្រឿងញៀន

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៦ មេសា ២០២៦ នៅម៉ោង១៧:៣០នាទី ក្រោមការដឹកនាំរបស់លោក អនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ។

ទីតាំងចាប់ខ្លួន

ស្ត្រីទាំង៣ដែលត្រូវចាប់ខ្លួនមាន៖
១. ទិត ម៉ូនីកា (៤១ឆ្នាំ) រស់នៅភូមិផ្សារតាកោ
២. ឆែ ភ័ស្ត (៣២ឆ្នាំ) រស់នៅភូមិខ្សឹង
៣. ហេង ស្រីយ៉ា (៣១ឆ្នាំ) រស់នៅភូមិខ្សឹង

ស្ត្រីទាំងនេះត្រូវបានចាប់ខ្លួននៅបន្ទប់ជួលមួយក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ។

សម្ភារៈដកហូត

កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
• ក្រាមពណ៌សថ្លា ៦កញ្ចប់ ទម្ងន់៤០.៣២ក្រាម
• ទូរស័ព្ទ ៥គ្រឿង
• ម៉ូតូ ២គ្រឿង
• សម្ភារៈសេពគ្រឿងញៀនមួយចំនួន

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានយកទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ សម្រាប់ចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles