ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញពន្លឿនការអភិវឌ្ឍប្រព័ន្ធថាមពលថ្មី ក្នុងពេលសង្គ្រាមមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញពន្លឿនការអភិវឌ្ឍប្រព័ន្ធថាមពលថ្មី ក្នុងពេលសង្គ្រាមមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឲ្យពន្លឿនផែនការ និងការសាងសង់ប្រព័ន្ធថាមពលថ្មីឲ្យបានលឿន ដើម្បីការពារសន្តិសុខថាមពលក្នុងប្រទេស។ ការអំពាវនាវនេះមកក្រោយពីសង្គ្រាមអាមេរិក-អ៊ីរ៉ង់កាន់តែអូសបន្លាយយូរ ដែលបង្កឲ្យមានក្តីបារម្ភកាន់តែខ្លាំងក្នុងវិស័យថាមពលទូទាំងពិភពលោក។

ការអភិវឌ្ឍថាមពលថ្មី

មេដឹកនាំនៃសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ក៏បានសង្កត់ធ្ងន់លើការអភិវឌ្ឍវារីអគ្គិសនី និងការការពារបរិស្ថាន។ លោកក៏ជំរុញឲ្យមានការពង្រីកថាមពលនុយក្លេអ៊ែរដោយសុវត្ថិភាព និងមានរបៀបរៀបរយ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃទី៦ខែមេសា។

លោក ស៊ី បាននិយាយថា៖ «គណៈកម្មាធិការកណ្តាលបក្សបានយល់យ៉ាងស៊ីជម្រៅអំពីនិន្នាការអភិវឌ្ឍន៍ថាមពលសកល និងបានធ្វើការសម្រេចចិត្តសំខាន់ៗ ដោយជំរុញយុទ្ធសាស្ត្រសន្តិសុខថាមពលថ្មីឲ្យកាន់តែស៊ីជម្រៅ»។

សន្តិសុខថាមពល

ទោះជាយ៉ាងណាក៏ដោយ លោក ស៊ី មិនបានលើកឡើងដោយផ្ទាល់អំពីសង្គ្រាមនៅក្នុងសុន្ទរកថារបស់លោក ដែលដកស្រង់ដោយ CCTV នោះទេ។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិងកំពុងថ្លឹងថ្លែងផែនការសម្របសម្រួលដោយប៉ាគីស្ថាន ដែលអាចបញ្ចប់ជម្លោះរយៈពេល៥សប្តាហ៍។

ដោយឡែក អ្នកវិភាគបានចង្អុលបង្ហាញថា ចិនមានជំហរល្អប្រសើរជាងមុនក្នុងការស្រូបយកតម្លៃប្រេងដែលកើនឡើងខ្ពស់។ ធ្យូងថ្មមានចំនួនជាងពាក់កណ្តាលនៃល្បាយថាមពលរបស់ខ្លួន ខណៈពេលដែលប្រទេសនេះមានស្តុកប្រេងច្រើន។

វិស័យថាមពលចិន

ការនាំចូលតាមរយៈច្រកសមុទ្រ Hormuz តំណាងឲ្យត្រឹមតែប្រហែល ៥ ភាគរយនៃការប្រើប្រាស់ថាមពលសរុបប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles