កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំងឆបោកអនឡាញ ឃាត់ខ្លួនជនបរទេស ២១៨ នាក់ នៅសែនសុខ

កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំងឆបោកអនឡាញ ឃាត់ខ្លួនជនបរទេស ២១៨ នាក់ នៅសែនសុខ

ប្រតិបត្តិការបង្ក្រាបទីតាំងឆបោកកាលពីថ្ងៃទី០៦ មេសា ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ខណ្ឌសែនសុខ។សម្ភារៈវត្ថុតាងក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុប ២១៨ នាក់ (ស្រី ១០ នាក់) ពី៦សញ្ជាតិ៖ ចិន៩៣នាក់ ជប៉ុន៥នាក់ វៀតណាម១៧នាក់ បង់ក្លាដេស៩១នាក់ ឡាវ១នាក់ និងឥណ្ឌា១១នាក់។ឧបករណ៍អេឡិចត្រូនិកកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រ១៣៣គ្រឿង កុំព្យូទ័រយួរដៃ៤៤គ្រឿង ទូរស័ព្ទដៃ៣៩២គ្រឿង អេក្រង់១៦គ្រឿង និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត។សម្ភារៈរឹបអូសយោងតាមការស៊ើបអង្កេត ទីតាំងនេះជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញក្រោមរូបភាពនគរបាលជប៉ុនក្លែងបន្លំ ឆបោកលួងលោមស្នេហា និងឆបោកវិនិយោគ។ជនបរទេសដែលត្រូវឃាត់ខ្លួនបច្ចុប្បន្ន ជនបរទេសទាំង២១៨នាក់រួមនឹងសម្ភារៈវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ទីតាំងឆបោកសម្ភារៈរឹបអូសប្រតិបត្តិការបង្ក្រាប

administrator

Related Articles