នគរបាលបាត់ដំបងអះអាងរកឃើញបទល្មើសនាំបារីឆ្លងដែនទៅថៃខុសច្បាប់

នគរបាលបាត់ដំបងអះអាងរកឃើញបទល្មើសនាំបារីឆ្លងដែនទៅថៃខុសច្បាប់

ខេត្តបាត់ដំបង៖ លោកស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់យ៉ាងច្បាស់ថា ពិតជាមានបទល្មើសលួចនាំបារីទៅកាន់ប្រទេសថៃដោយខុសច្បាប់ ដោយកម្លាំងជំនាញកំពុងស្រាវជ្រាវយ៉ាងសកម្មដើម្បីចុះបង្ក្រាប។

ការស្រាវជ្រាវបទល្មើសនាំបារី

ករណីបែបនេះត្រូវការកម្លាំងនគរបាលស្រាវជ្រាវរកមេខ្លោងធំនៅពីក្រោយបទល្មើសនេះ ដើម្បីដាក់ទោសតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ លោកស្នងការបានទទួលស្គាល់ការពិតបន្ទាប់ពីមានការបង្ហោះព័ត៌មានព្រោងព្រាតអំពីសកម្មភាពខុសច្បាប់នៅតំបន់នេះ។

តាមប្រភពព័ត៌មានបានផ្ដល់មក នៅព្រឹកថ្ងៃទី០៧ មេសា ២០២៦ នេះ នៅក្រោយកាស៊ីណូច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៅតែមានសកម្មភាពលួចលាក់លើកជញ្ជូនទំនិញចេញចូលពីខ្មែរទៅថៃ ពីថៃមកខ្មែរជាហូរហែ ព្រមទាំងនាំមនុស្សឆ្លងដែនខុសច្បាប់ផងដែរ ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធ។

តំបន់ច្រកដូងស្រុកកំរៀង

សកម្មភាពក្រុមឈ្មួញទាំងនេះពិតជាផ្គើនខ្លាំងណាស់ទៅនឹងអនុសាសន៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ សង្ឃឹមថាអស់លោកមន្ត្រីពាក់ព័ន្ធមេត្តាមានវិធានការទៅលើក្រុមអ្នកនាំទំនិញឆ្លងកាត់ពីខ្មែរទៅថៃ ពីថៃមកខ្មែរ និងការនាំមនុស្សឆ្លងដែនខុសច្បាប់ មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

ដោយ៖ សិលា

administrator

Related Articles