ប្រជាជនអ៊ីរ៉ង់រាប់ម៉ឺននាក់អបអរសាទរនៅតេហេរ៉ង់ ក្រោយបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក

ប្រជាជនអ៊ីរ៉ង់រាប់ម៉ឺននាក់អបអរសាទរនៅតេហេរ៉ង់ ក្រោយបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក

ក្រោយបទឈប់បាញ់រយៈពេល២សប្តាហ៍ចូលជាធរមាន ប្រជាជនអ៊ីរ៉ង់ទូទាំងប្រទេសបាននាំគ្នាចេញមកអបអរតាមដងផ្លូវជាពិសេសក្នុងរដ្ឋធានីតេហេរ៉ង់ ដោយចាត់ទុកថា នេះជាជ័យជម្នះនិងការទទួលបានសន្តិភាព។

ប្រជាជនអ៊ីរ៉ង់អបអរនៅទីលាន Enqelab-e-Eslami

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធទី៨ខែមេសាឆ្នាំ២០២៦ ប្រជាជនរាប់ម៉ឺននាក់បានចេញមកអបអរសាទរ ដោយមានអ្នកខ្លះកាន់ទង់ជាតិនិងខ្លះទៀតកាន់រូបថតមេដឹកនាំកំពូល Mojtaba Khamenei នៅទីលាន Enqelab-e-Eslami។

ការអបអរសាទរនៅតេហេរ៉ង់

ការជួបជុំនេះកើតឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលនៃប្រទេសអ៊ីរ៉ង់ (SNSCI) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែល ដោយប្រកាសពី «ជ័យជម្នះធំធេង» លើសហរដ្ឋអាមេរិក។

ក្នុងសេចក្តីថ្លែងការណ៍នោះ SNSCI និយាយថា៖ «ចាប់តាំងពីប្រធានាធិបតី ត្រាំ យល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់មក ទីក្រុងតេហេរ៉ង់បានហៅលទ្ធផលនេះថាជាជ័យជម្នះដ៏ធំធេង ហើយវាជាបរាជ័យយ៉ាងអាម៉ាស់សម្រាប់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមអយុត្តិធម៌ ខុសច្បាប់ និងជាឧក្រិដ្ឋកម្មប្រឆាំងប្រជាជាតិអ៊ីរ៉ង់»។

ការប្រកាសជ័យជម្នះរបស់អ៊ីរ៉ង់

SNSCI បញ្ជាក់ថា អ៊ីរ៉ង់សម្រេចបាននូវគោលដៅស្ទើរតែទាំងអស់នៅក្នុងសង្រ្គាមនេះ ហើយថាភាគីសត្រូវកំពុងប្រឈមមុខនឹងបរាជ័យជាប្រវត្តិសាស្ត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles